បាល់ទាត់៖ វិដេអូអប់រំ បង្ហាញពីអ្នកគាំទ្រពិតប្រាកដ ប្រកបដោយភាពថ្លៃថ្នូរ (Video Inside)

(ភ្នំពេញ)៖ គេតែងនិយាយថា អ្នកគាំទ្រ (Fan) ជាកីឡាករទី១២ ក្នុងវិស័យបាល់ទាត់ អ្នកគាំទ្រកាន់តែច្រើន សន្ទុះនៃការប្រកួត ក៏កាន់តែស្វិតស្វាញខ្លាំងដែរ និងទទួលបានជ័យជំនះទៀតផង។

ft-img-template

ទន្ទឹមគ្នានោះ អ្នកគាំទ្រទាំងឡាយក៏ត្រូវគោរពបទបញ្ជា ដើម្បីរក្សាបាននូវភាពថ្លៃថ្នូរ ក្នុងនាមជា «អ្នកគាំទ្រពិតប្រាកដ គឺគាំទ្រ និងគោរព»។

មួយវិញទៀត កត្តាដែលគួរជៀសវាង ការផ្លោះរបង អាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុកើតឡើង សំបុត្រចូលទស្សនាមិនថ្លៃទេ តែអាចទស្សនានៅគេហដ្ឋានបានដែរ ករណីសំបុត្រត្រូវបានលក់អស់។

ការទៅទស្សនា និងគាំទ្របាល់ទាត់ ហាមដាច់ខាតចំពោះអាវុធនានា ដែលអាចបង្កជាហិង្សាកើតឡើង ប៉ះពាល់ដល់ការប្រកួត និងប្រឈមនឹងការដាក់បម្រាម (Ban) ពីសហព័ន្ធ FIFA ទៀតផង។

កុំភ្លេច! ជួបគ្នាល្ងាចស្អែកនៅពហុកីឡដ្ឋានជាតិ ក្រុមបាល់ទាត់កម្ពុជា ប៉ះក្រុមភ្ញៀវហុងកុង ដែលជាជំនួបសងសឹក ក្នុងមិត្តភាពអន្តរជាតិ៕

The post បាល់ទាត់៖ វិដេអូអប់រំ បង្ហាញពីអ្នកគាំទ្រពិតប្រាកដ ប្រកបដោយភាពថ្លៃថ្នូរ (Video Inside) appeared first on CamboSport.