ភ្ញៀវទេសចរ រាប់រយនាក់ ជាប់ក្នុងរូងភ្នំពេញមួយយប់ ព្រោះអាកាសធាតុមិនល្អ

ចិន៖ ខណៈពេលដែលមនុស្សជាច្រើន កំពុងតែសប្បាយរីករាយនៅក្នុងថ្ងៃឈប់សំរាក  (Golden Week) កាលពីម្សិលមិញ ក្រុមភ្ញៀវទេសចរដែលមានសំណាងមិនល្អមួយក្រុម បែរជាត្រូវបង្ខំចិត្តចំណាយពេលពេញមួយយប់ ដេកនៅលើកំពូលភ្នំដ៏ល្បីមួយ ដោយសារតែអាកាសធាតុមិនល្អ។

ការិយាល័យទេសចរណ៍ក្នុងតំបន់ បានឲ្យដឹងថា កាលពីល្ងាចម្សិលមិញ កន្រ្តកខ្សែកាបមួយ សម្រាប់ដឹកភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំហួសាន  ក្នុងខេត្តសានស៊ី ប្រទេសចិន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ដោយសារតែមានខ្យល់បោកបក់ខ្លាំងពេក។ 

ភ្ញាមៗបន្ទាប់ពីមានហេតុការណ៍នោះ រូបថតជាច្រើនសន្លឹកត្រូវបានគេបង្ហោះទៅក្នុងបណ្ដាញសង្គមរបស់ចិន ដោយបានបង្ហាញពីភ្ញៀវទេសចររាប់រយនាក់ កំពុង​តែ​ឈរ​ពាស​ពេញផ្លូវ និងអ្នកខ្លះទៀតបានសម្រាកនៅក្នុងល្អាងលើកំពូលភ្នំ។

ភាគច្រើននៃភ្ញៀវដែលជាប់គាំងនៅក្នុងរូងភ្នំនោះ គឺជាមនុស្សចាស់ ឬគ្រួសារដែលមានកូនតូចមកជាមួយ ហើយក្រុមការងារនៅទីនោះ បានលើកទឹកចិត្តឲ្យភ្ញៀវទេសចរមួយចំនួន ដើរទៅកាន់ស្ថានីយខ្សែកាបដទៃទៀត ដែលស្ថិតនៅលើកំពូលភាគខាងជើង ឬក៏ដើរចុះពីភ្នំតែម្តង ប៉ុន្តែសម្រាប់ភ្ញៀវទេសចរមួយចំនួនទៀត នេះគឺមិនមែនជាជម្រើសរបស់ពួកគេឡើយ។

សម្រាប់អ្នកដែលជាប់នៅលើកំពូលភ្នំនោះ មន្ត្រីប្រចាំភ្នំហួរសាន បានផ្ដល់ជូននូវអាហារ ទឹកក្តៅ ស៊ុបខ្ញី និងអាវភ្លៀងដោយឥតគិតថ្លៃ ហើយថែមទាំងបានអនុញ្ញាតឲ្យអ្នកដែលត្រូវការ ឲ្យចូលទៅខាងក្នុង ហើយសម្រាកទៀតផង។

គួរបញ្ជាក់ថា លុះដល់ម៉ោង ៨ ព្រឹក ទើបស្ថានីយ៍កន្រ្តកខ្សែកាបបើកដំណើរការឡើងវិញ ហើយភ្ញៀវទេសចរទាំងអស់ ដែលជាប់នៅក្នុងរូងភ្នំនោះ ត្រូវបានដឹកចុះមកក្រោមវិញដោយសុវត្ថិភាព៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត