ចង់​បាន​ការងារ​ធ្វើ​ពេក បុរស​ម្នាក់​ទៅ​កែ​សុដន់​ឡើង​ដូច​មនុស្ស​ស្រី

ដោយ​សារ​តែ​មាន​ភាព​ជឿ​ជាក់​ថា មនុស្ស​ស្រី​អាច​មាន​ឱកាស​ការងារ​ច្រើន បុរស​គ្មាន​ការងារ​ធ្វើ​ម្នាក់ នៅ​ក្នុង​ប្រទេស​ចិន បាន​សម្រេច​ចិត្ត​ទៅ​កែ​សុដន់ ដោយ​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ការងារ​ធ្វើ។

 

ចង់​បាន​ការងារ​ធ្វើ​ពេក បុរស​ម្នាក់​ទៅ​កែ​សុដន់​ឡើង​ដូច​មនុស្ស​ស្រី

 

បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Ho បាន​គិត​ថា​ខ្លួន​អាច​មាន​ឱកាស​ការងារ​កាន់​តែ​ច្រើន បន្ទាប់​ពី​ធ្វើ​ការ​ពង្រីក​សុដន់ ដែល​ចំណាយ​អស់​ប្រាក់​ប្រមាណ ៦ ០០០​ដុល្លារ។ បទ​ពិសោធន៍​ការងារ​របស់ លោក Ho គឺ​មាន​កំណត់ ហើយ​ការងារ​ដែល​គាត់​ស្វែង​រក ក៏​មិន​អំណោយ​ផល​ទៀត ដូច្នេះ​គាត់​ក៏​បាន​ធ្វើ​ដំណើរ ទៅ​កាន់​ទីក្រុង Changsha នៅ​ក្នុង​ខែសីហា ដើម្បី​ធ្វើ​ការ​វះ​កាត់​តែ​ម្តង។

 

ចង់​បាន​ការងារ​ធ្វើ​ពេក បុរស​ម្នាក់​ទៅ​កែ​សុដន់​ឡើង​ដូច​មនុស្ស​ស្រី

លោក Ho

 

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា លោក Ho បាន​ខ្ចី​ប្រាក់​គេ​ជាង ៥ ៨០០​ដុល្លារ ដើម្បី​ធ្វើ​ការ​វះ​កាត់។ ទោះ​បី​ជា​យ៉ាង​ណា ការ​កែ​ពង្រីក​សុដន់​ឲ្យ​ធំ​ដូច​មនុស្ស​ស្រី​នេះ ហាក់​បី​ដូច​ជា​មិន​ទទួល​បាន​ផល និង​មិន​ស្ថិត​ស្ថេរ​ឡើយ សម្រាប់​លោក Ho ដោយ​សារ​តែ​រាង​រូប​របស់​គាត់ បាន​បណ្តាល​ឲ្យ​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ក្រុម​គ្រួសារ ដូច្នេះ​គាត់​ក៏​បាន​ទៅ​វះ​កាត់​ចេញ​វិញ នៅ​ខែ​បន្ទាប់។

 

ម្តាយ​របស់​លោក Ho បាន​និយាយ​ប្រាប់​ថា «ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់… តើ​វា​អាច​ក្លាយ​ជា​បែប​នេះ​យ៉ាង​ម៉េច​ទៅ​? តើ​បុរស​ដែល​មាន​សុដន់​ធំ​ម្នាក់ អាច​ប្រឈម​មុខ​ជា​មួយ​អ្នក​ដទៃ​យ៉ាង​ម៉េច​ទៅ​?»៕

 

ចង់​បាន​ការងារ​ធ្វើ​ពេក បុរស​ម្នាក់​ទៅ​កែ​សុដន់​ឡើង​ដូច​មនុស្ស​ស្រី

ម្តាយលោក Ho

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ nextshark