​អតីត​អង្គរក្ស Michael Jackson រិះគន់​​អង្គរក្ស Kim Kardashian ​ថាមិន​ល្អ

ក្រុម​ស៊ើបអង្កេត​​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​​ពេល​នេះ​កំពុង​ព្យាយាម​វែក​មុខ​​ក្រុម​ចោរ​ដែល​បាន​ពាក់​ឯកសណ្ឋាន​ជា​ក្រុម​ប៉ូលិស​ក្នុង​តំបន់​និង​ជិះ​កង់​ចូល​ប្លន់ Kim Kardashianក្នុង​​ផ្ទះ​ដ៏​ទំនើប​​អស់​គ្រឿង​អលង្ការ​​តម្លៃ​១១​លាន​ដុល្លារ។

 

​អតីត​អង្គរក្ស Michael Jackson រិះគន់​​អង្គរក្ស Kim Kardashian ​ថាមិន​ល្អ

 អង្គរក្ស​  Kim Kardashian

 

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ កំឡុង​កើត​ហេតុ​អង្គរក្ស​​របស់ Kim មិន​បាន​នៅ​ជាមួយនាង​ឡើយ ព្រោះ​តែ​ជាប់​ភារកិច្ច​ទៅ​ការពារ​បង​ស្រី​នាង ​Kourtney Kardashian ។ ពាក់​ព័ន្ធ​នឹង​រឿង​នេះ​លោក Matt Fiddes ដែល​ជា​អតីត​អង្គរក្ស​របស់​ស្ដេច​​ចម្រៀង​​ប៉ុប Michael Jacksonបាន​ឆ្លើយ​នឹង​សំនួរ​​របស់ MailOnline ខ្លះ​ និង​និយាយ​ថា អង្គរក្សKim Kardashian អន់ ​មិន​ល្អ​សោះ។

 

លោក Fiddes បាន​និយាយ​ថា គាត់​មិន​ដែល​ភ្លាត់​ឱកាស​ ពេល​ដែល​កំពុង​ការពារ Michael Jacksonទេ ខណៈ​ Michael ជា​មនុស្ស​ដែល​មិន​អាច​នៅ​ម្នាក់​ឯក​បាន។ “Michael ធ្លាប់​ប្រាប់​ខ្ញុំ​ថា លោក​មិន​ដែល​ដើរ​តាម​ផ្លូវ​ម្នាក់​ឯង ដោយ​មិន​មែន​អង្គរក្ស​តាំង​ពី​អាយុ​៧​ឆ្នាំ។ ងាក​មក​ Kardashian មិន​គួរ​ណា​នៅ​តែ​ឯង​ដោយ​មិន​មាន​អង្គរក្ស​។ វា​ពិត​ជា​មិន​ល្អ​សោះ”។ សម្ដី Fiddes។

 

​អតីត​អង្គរក្ស Michael Jackson រិះគន់​​អង្គរក្ស Kim Kardashian ​ថាមិន​ល្អ

 Matt Fiddes អតីត​អង្គរក្ស​ Michael Jackson

Fiddes បាន​បន្ថែម​ថា​៖ “ពេល​ដែល​អ្នក​មាន​របស់​មាន​តម្លៃ​ច្រើន​បែប​នេះ​ វា​មិន​ធម្មតា​ទេ​គួរ​តែ​មាន​អង្គរក្ស​ផ្ទាល់​ខ្លួន​នៅ​ជិត។ ពិភពលោក​បច្ចុប្បន្ន​ពិត​ជា​ខុស​គ្នា​ជាមួយ​បណ្ដាញ​សង្គម ព្រោះ​តែ​ការ​បង្ហាញ​ទ្រព្យ​សម្បត្តិ​ ទើប​ក្លាយ​​ជា​គោល​ដៅ​នៃ​ការ​ប្លន់​”។ បើ​តាម​អ្នកនាំពាក្យ​​របស់​ប៉ូលិស​ក្នុង​ទីក្រុង​ប៉ារីស​បាន​និយាយ ដោយ​សារ​តែ​ការ​បង្អួត​គ្រឿង​អលង្ការ​លើ​បណ្ដាញ​សង្គម​របស់​ Kim ទើប​​នាង​ក្លាយ​ជា​មុខ​សញ្ញា​របស់​ចោរ៕

 

​អតីត​អង្គរក្ស Michael Jackson រិះគន់​​អង្គរក្ស Kim Kardashian ​ថាមិន​ល្អ

 

ចុចអាន៖Kim Kardashian ​សុំ​ត្រឹម​ជីវិត​ពី​ចោរ និង​ប្រាប់​កន្លែង​យក​គ្រឿង​អលង្ការ​១១​លាន​ដុល្លារ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail