Chow Yun Fat ចាស់ និង​ខ្សោយ​ជាង​មុន​ខ្លាំង លែង​គិត​រឿង​ថត​ភាពយន្ត

មាន​វត្តមាន​នៅ​លើ​ផ្លូវ​នា​ពេល​ថ្មីៗ​នេះ កំពូល​តារា​សម្ដែង​ហុងកុង Chow Yun Fat ហាក់មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង។ លោក​ទទួល​ស្គាល់​ថា​ខ្លួន​លែង​រវីរវល់​នឹង​ការ​ថត​រឿង​ទៀត​ហើយ។

 

Chow Yun Fat ចាស់ និង​ខ្សោយ​ជាង​មុន​ខ្លាំង លែង​គិត​រឿង​ថត​ភាពយន្ត

 

កាល​ពី​ថ្ងៃ​ទី​៤​ខែ​តុលា​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Chow Yun Fat ព្រម​ទាំង​ប្រពន្ធ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ផ្លូវ​ទីក្រុង​ហុងកុង។ បណ្ដាញ​ព័ត៌មាន Phoenix បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​វ័យ​៦១​ឆ្នាំ តួ​រឿង “ស្ដេច​ល្បែង” មើល​ទៅ​ចាស់ និង​ខ្សោយ​ជាង​មុន​ច្រើន។ លោក​នៅ​តែ​រីករាយ​នៅ​ពេល​អ្នក​គាំទ្រ​ស្គាល់​លោក។

 

នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​តុលា Chow Yun Fat បាន​ទទួល​ស្គាល់​ថា​ខ្លួន​លែង​គិត​រឿង​ថត​ភាពយន្ត​ទៀត​ហើយ​ព្រោះ​អាយុ​កាន់​តែ​ច្រើន។ “ខ្ញុំ​ចាស់​ហើយ វិស័យ​ភាពយន្ត​ហុងកុង​ត្រូវ​ការ​មនុស្ស​ក្មេង​ដើម្បី​ផ្លាស់​ប្ដូរ​ឈាម។ រាល់​ពេល​ដែល​អ្នក​ដឹក​នាំ​សម្ដែង​អញ្ជើញ​ម្ដង​ៗ​សុទ្ធ​តែ​ត្រូវ​រក​តួ​ដែល​ត្រូវ​នឹង​អាយុ​របស់​ខ្ញុំ។ សុខភាព​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របស់​ខ្ញុំ​មិន​សូវ​​អំណោយ​ផល​នោះ​ទេ។ អ្វី​ក៏​ត្រូវ​មាន​ដែន​កំណត់​របស់​វា​ដែរ។ ខ្ញុំ​ចេះ​ប្រមាណ​កម្លាំង​ខ្លួន​ឯង”។ តារា​កើត​ឆ្នាំ​១៩៥៥​ឲ្យ​ដឹង។ ភាពយន្ត​ចុងក្រោយ​ដែល​តួ​ប្រុស​នេះ​ចូល​រួម​សម្ដែង​គឺ​ភាពយន្ត “Cold War” វគ្គ​២៕

 

Chow Yun Fat ចាស់ និង​ខ្សោយ​ជាង​មុន​ខ្លាំង លែង​គិត​រឿង​ថត​ភាពយន្ត

 

Chow Yun Fat ចាស់ និង​ខ្សោយ​ជាង​មុន​ខ្លាំង លែង​គិត​រឿង​ថត​ភាពយន្ត

 

ចុចអាន៖ប្រពន្ធ​លី តឺហួរ​សម្រាល​កូន​ប្រុស​ដំបូង​នៅ​អាយុ​៥០​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing