ឈិត សុវណ្ណបញ្ញា មិនហ៊ានថតក្បែរផ្នូរខ្មោច

6 Videos


នៅក្នុងរឿង «ទេសចរណ៍ឋាននរក » ឈិត សុវណ្ណបញ្ញា បានសម្តែងជាតួអង្គស្រីអ្នកនាំភ្ញៀវដើរកំសាន្តនៅឋាននរក អ្វីដែលធ្វើឲ្យនាងព្រឺព្រួចមិនហ៊ានថតនោះគឺឈុតមួយនៅក្នុងព្រៃងងឹតស្លុង ។ជាពិសេសអ្នកដឹកនាំសម្តែងតម្រូវឲ្យនាងដើរកាត់ផ្នូរខ្មោចពិតៗ ចុងក្រោយ ឈិត សុវណ្ណបញ្ញា បែរជាបដិសេដសុំមិនថតឈុតទាំងនោះវិញ ។

ឈិត សុវណ្ណបញ្ញា មិនហ៊ានថតក្បែរផ្នូរខ្មោច

ឈិត សុវណ្ណបញ្ញា បានឲ្យដឹងថា ទោះបីជារឿង «ទេសចរណ៍ឋាននរក »គឺជាស្នាដៃសម្តែងលើកដំបូងរបស់នាងក្តី តែថតរឿងនេះ ពុំមានការលំបាកអ្វី សម្រាប់នាងឡើយ មានតែឈុតមួយប៉ុណ្ណោះ ដែលនាងបដិសេដសុំមិនថត ។ ឈិត សុវណ្ណបញ្ញា បានបន្ថែមទៀតថា នាងពិតជាភ័យខ្លាំងណាស់ នៅពេលដែលអ្នកដឹកនាំសម្តែងតម្រូវឲ្យនាងថតឈុតឆាកនៅក្នុងព្រៃស្ងាត់និងងងឹត ហើយត្រូវដើរឆ្លងកាត់ផ្នូរខ្មោចពិតៗទៀតនោះ ។

ឈិត សុវណ្ណបញ្ញា មិនហ៊ានថតក្បែរផ្នូរខ្មោច

ដោយមានអារម្មណ៍ភ័យខ្លាចពេក ទើបនាងបានស្នើរសុំខាងអ្នកដឹកនាំឲ្យកាត់តជាស្រ៊ីឌីវិញ ។ គ្រាន់តែនិយាយដល់រឿងនេះ ក៏មានអារម្មណ៍ថា ព្រឺសម្បុរដែរ (សើច…) ។ ទោះបីជារឿង «ទេសចរណ៍ឋាននរក » គឺជាស្នាដៃដំបូងរបស់ ឈិត សុវណ្ណបញ្ញា តែនាងសម្តែងបានល្អគ្រាន់បើ មិនចាញ់តារាអាជីពនោះទេ ។

ឈិត សុវណ្ណបញ្ញា មិនហ៊ានថតក្បែរផ្នូរខ្មោច

បើចង់ជ្រាបច្បាស់ជាងនេះទៅទៀតនោះ មានតែទៅទស្សនារឿង «ទេសចរណ៍ឋាននរក» ទាំងអស់គ្នាចាប់ពីថ្ងៃទៅ ២៩ ខែកញ្ញាឆ្នាំ ២០១៦ នេះតទៅនៅគ្រប់រោងភាពន្តក្នុងទីក្រុងភ្នំពេញ ៕ឈិត សុវណ្ណបញ្ញា មិនហ៊ានថតក្បែរផ្នូរខ្មោច

អាលីណា

ឈិត សុវណ្ណបញ្ញា មិនហ៊ានថតក្បែរផ្នូរខ្មោចឈិត សុវណ្ណបញ្ញា មិនហ៊ានថតក្បែរផ្នូរខ្មោច