ព្រះកាយច័ន្ទ ចូលរួមទាំងស្នាមកោសខ្យល់ជាំពេញខ្លួន !

6 Videos


នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ព្រះកាយច័ន្ទ មិនបានទៅណាឆ្ងាយនោះទេ ដោយសារសុខភាពមិនអំណោយផល សូម្បីតែពេលចូលរួមពិធីខួបកំណើតរបស់មិត្តភក្តិ ក៏នាងប្រឹងប្រែងចូលរួមទាំងឈឺផងដែរ ។ ជាក់ស្តែងតាមរយៈរូបភាព ដែលបានបង្ហាញនេះស្រាប់ ស្នាមកោសខ្យល់នៅលើខ្លួនប្រាណរបស់ ព្រះកាយច័ន្ទ មិនទាន់បាត់នៅឡើយទេ ។

ព្រះកាយច័ន្ទ ចូលរួមទាំងស្នាមកោសខ្យល់ជាំពេញខ្លួន !

នៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១៦ កន្លងមកនេះ ព្រះកាយច័ន្ទ បានចូលរួមនៅក្នុងពិធីខួបកំណើតរបស់មិត្តភក្តិសិល្បៈម្នាក់ ដោយថ្ងៃនោះ នាងបានស្លៀកឈុតសម្លៀកបំពាក់ពណ៌ ក្រហមនិងពាក់អាវកាក់ពណ៌ខ្មៅ វាល-ក ពីក្នុង ដែលអាចមើលឃើញច្បាស់ពីស្នាមកោសខ្យល់ជាំពេញខ្លួន ។

ព្រះកាយច័ន្ទ ចូលរួមទាំងស្នាមកោសខ្យល់ជាំពេញខ្លួន !

មិត្តភក្តិជាច្រើន នៅពេល ដែលឃើញស្នាមកោសខ្យល់របស់ ព្រះកាយច័ន្ទ ម្នាក់ៗសម្លឹងមើលនិងសួរនាំនាងគ្រប់ៗគ្នា ។ សូម្បីតែ ព្រះកាយច័ន្ទ ផ្ទាល់ក៏មានអារម្មណ៍ថា គួរឲ្យខ្លាចដែរនៅពេលដែលឃើញស្នាមកោសខ្យល់នេះ ប៉ុន្តែស្នាមនេះ មិនបានធ្វើឲ្យនាងមានអារម្មណ៍ខ្មាសអៀន នៅពេលដែលបង្ហាញឲ្យមិត្តភក្តិឃើញនោះទេ ។ផ្ទុយទៅវិញនាងបែរជាសប្បាយចិត្ត ដែលបានចូលរួមក្នុងពិធីនេះ ។

ព្រះកាយច័ន្ទ ចូលរួមទាំងស្នាមកោសខ្យល់ជាំពេញខ្លួន !

មួយរយៈពេលនេះ ព្រះកាយច័ន្ទ មានសុខភាពមិនសូវល្អប៉ុន្មានទេ នាងត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យជំងឺ ជាប្រចាំ ដោយសារមួយរយៈពេលមុននាងធ្វើការងារហួសកម្រិតពេក ស្ទើរតែរកពេលសម្រាកគ្មាន ទើបធ្វើឲ្យនាងចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ។

 

ព្រះកាយច័ន្ទ បាននិយាយថា ឈឺយូរៗក្លាយជាទំលាប់ទៅហើយ រឿងកោសខ្យល់គឺកោសញឹកញាប់ណាស់ លែងមានអារម្មណ៍ខ្មាសនរណាហើយ សំខាន់ឲ្យតែអាចចូលរួមនិងគេបាន ៕ អាលីណា

ព្រះកាយច័ន្ទ ចូលរួមទាំងស្នាមកោសខ្យល់ជាំពេញខ្លួន !ព្រះកាយច័ន្ទ ចូលរួមទាំងស្នាមកោសខ្យល់ជាំពេញខ្លួន !ព្រះកាយច័ន្ទ ចូលរួមទាំងស្នាមកោសខ្យល់ជាំពេញខ្លួន !ព្រះកាយច័ន្ទ ចូលរួមទាំងស្នាមកោសខ្យល់ជាំពេញខ្លួន !ព្រះកាយច័ន្ទ ចូលរួមទាំងស្នាមកោសខ្យល់ជាំពេញខ្លួន !