លោក​ Capello អស់​សំណើច​ដំណឹង​ដែល​ថា​ Real Madrid ចង់​ហៅ​លោក​ទៅ​ដឹកនាំ​

លោក​ Fabio Capello ដែល​ទើប​តែ​បញ្ចប់​ការ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​កាល​ពី​ពេល​ថ្មីៗ​នេះ​កំពុង​ត្រូវ​បាន​លេច​ធ្លាយ​ពាក្យ​ចចាម​អារាម​ថា​ក្លឹប​ Real Madrid កំពុង​ទាក់​ទង​លោក​ឲ្យ​ទៅ​ដឹកនាំ​ក្លឹប​ Real Madrid ជា​ថ្មី​ ដើម្បី​ជំនួស​លោក​  Rafa Benitez ដែល​អាច​និង​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​នៅ​ពេល​ខាង​មុខ​ ។

ដើម្បី​បញ្ជាក់​ពី​ពាក្យ​ចចាម​អារាម​នេះ​ទូរទស្សន៍​ Cuatro របស់​ប្រទេស​អេស្ប៉ាញ​បាន​អញ្ជើញ​លោក​ Capello ដើម្បី​ធ្វើ​កិច្ច​សម្ភាសន៍​ តើ​លោក​ពិត​ជា​ត្រូវ​ទាក់​ទង​ឲ្យ​ទៅ​ដឹកនាំ​ក្លឹប​ Real Madrid ឬ​យ៉ាង​ណា​ ?

លោក​ Capello អស់​សំណើច​យ៉ាង​ខ្លាំង​និង​សំនួរ​នោះ​ហើយ​លោក​បាន​ឆ្លើយ​តប​ថា​ « អ្នក​លេង​សើច​និង​ខ្ញុំ​មែន​ទេ​ ? No no no ខ្ញុំ​មិន​ចង់​និយាយ​ពី​រឿង​នេះ​ទេ​ព្រោះ​វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​ ។ ខ្ញុំ​មិន​ធ្លាប់​គិត​ថានឹង​ត្រលប់​ទៅ​ដឹកនាំ​នៅ​ទី​នោះ​ម្ដង​ទៀត​ទេ​ » ។

គួរ​បញ្ជាក់​ថា​លោក​ Capello ធ្លាប់​បាន​ដឹកនាំ​ក្លឹប​ Real Madrid ចំនួន​២​លើក​រួច​មក​ហើយ​ប៉ុន្តែ​១​លើក​គឺ​ត្រឹម​១​រដូវ​កាល​ប៉ុណ្ណោះ​គឺ​នៅ​រដូវ​កាល​ 1996-1997 បាន​ឈ្នះ​ពាន​ La Liga និង​លើក​ទី២​នៅ​រដូវ​កាល​ 2006-2007 ក៏​បាន​ឈ្នះ​ពាន​ La Liga ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • លោក​ Capello អស់​សំណើច​ដំណឹង​ដែល​ថា​ Real Madrid ចង់​ហៅ​លោក​ទៅ​ដឹកនាំ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: