Ronaldo អបអរ​ Nani ដែល​ផ្លាស់​មក​លេង​នៅ​ក្លឹប​មួយ​ក្នុង​​ក្របខណ្ឌ​ La Liga

កាលពីម្សិលមិញនេះខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់គឺកីឡាករ Luis Nani បានបង្ហាញខ្លួនជាផ្លូវការនៅក្លឹប Valencia ហើយក្នុងពេលនោះគេបានលើកឡើងថាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid គឺកីឡាករ Cristiano Ronaldo បានសម្ដែងការអបអរមកកាន់រូបគេដែលផ្លាស់មកលេងនៅក្នុងក្របខណ្ឌ La Liga ។

ដោយ Nani បាននិយាយថា « Cristiano បានអបអរខ្ញុំដែលផ្លាស់មកលេងនៅអេស្ប៉ាញ ហើយគេបានប្រាប់ខ្ញុំថា Valencia គឺជាក្លឹបដ៏អស្ចារ្យហើយគេជឿថាខ្ញុំនឹងអាចសម្របខ្លួនបានល្អនៅក្នុងក្របខណ្ឌ La Liga » ។

Nani បន្តថា « ខ្ញុំមានក្ដីរំភើបដែលបានចូលរួមជាមួយក្លឹប Valencia ខ្ញុំនឹងព្យាយាមលេងអោយអស់ពីសមត្ថភាពដែលខ្ញុំធ្វើបានដើម្បីក្រុម ។ ខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងស្វាគមន៍ការមកដល់របស់ខ្ញុំ ហើយផ្ដល់កម្លាំងចិត្តដល់ខ្ញុំនៅទីនេះ ខ្ញុំរំពឹងថាខ្ញុំតបស្នងពួកគេវិញនៅជ័យជំនះដើម្បីអោយពួកគេសប្បាយរីករាយ » ។

សូមបញ្ជាក់ថាក្លឹប Valencia បានទិញកីឡាករ Nani ពីក្លឹប Fenerbace របស់ប្រទេសទួគីក្នុងតម្លៃផ្ទេរប្រមាណជា៧.២លានផោន ។ គួររំលឹកកាលពីរដូវកាលមុនជាមួយ Fenerbahce កីឡាករ Nani បង្ហាញទម្រង់ដ៏ល្អគឺស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងការបង្ហាញខ្លួន២៩ប្រកួត ។ ហើយថ្មីនេះក្នុងព្រឹត្តិការណ៍ Euro 2016 កីឡាករ Nani ក៏ជាតួអង្គសំខាន់ដែលជួយព័រទុយហ្គាល់ឈ្នះពានផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldo អបអរ​ Nani ដែល​ផ្លាស់​មក​លេង​នៅ​ក្លឹប​មួយ​ក្នុង​​ក្របខណ្ឌ​ La Liga已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: