លោក កឹ​ម សុខា ប្តូរ​ចិត្ត​ទៅ​ចុះ​ឈ្មោះ​នៅ​ចាក់​អង្រែ​លើ​វិញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ប្រកាស​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សាលាសង្កាត់​ចាក់​អង្រែ​លើ ។

ដោយឡែក​ពីមុខ​សាលាសង្កាត់​ចាក់​អង្រែ​លើ​នោះ​វិញ គេ​ពុំ​ឃើញ​មាន​កងកម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ជុំវិញ​នោះ​ទេ គឺ​មាន​តែ​កងការពារ​លោក កឹ​ម សុខា ៦-៧​នាក់​ប៉ុណ្ណោះ ៕