អភិបាល​ខេត្ត​សៀម​រាប​ម៉ៅ​យក​ល្ពៅ​ទូទាំង​ខេត្ត​​ក្នុង​តម្លៃ​ខ្ពស់

ខេត្តសៀមរាប៖ ស្របពេលដែលប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ក៏ជាដូចជាបណ្ដាខេត្តផ្សេងទៀត កំពុងមានកង្វល់ដោយសារតម្លៃល្ពៅកំពុងធ្លាក់ថ្លៃពោលគឺល្ពៅ១គីឡូក្រាមថ្លៃ១០០រៀល ថែមទាំងមិនសូវជាសម្បូរឈ្មួញទិញផងនោះ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានប្រកាសទិញល្ពៅទាំងអស់ពីប្រជាកសិករក្នុងខេត្តសៀមរាប ក្នុងតម្លៃមួយគីឡូក្រាម៥០០រៀល។

លោកបានបង្ហោះសំណេរមួយក្នុងទំព័រហ្វេសប៊ុករបស់លោក នៅប្រមាណមួយមុននេះ ដោយបញ្ជាក់ថា លោកបានណែនាំឲ្យអាជ្ញាធរស្រុក ប្រមូលកម្លាំងដើម្បីចុះទៅជួយពលកម្មក្នុងការប្រមូលផលផ្លែល្ពៅ ដោយសារពលរដ្ឋពុំមានលទ្ធភាពក្នុងការដឹងជញ្ជូនមកកាន់ទីរួមស្រុកស្វាយលើ ដោយអាជីវករចាំទទួលទិញតម្លៃ ៤០០រៀលក្នុងមួយ គ.ក្រ។

លោកបន្តថា ចំណែកផ្លែល្ពៅដែលនៅសល់ បានដឹកជញ្ជូនមកសាលាខេត្ត ដើម្បីខេត្តបែងចែកទៅដល់សណ្ឋាគារ ភោជនីយដ្ឋាន សហគ្រាសឯកជន និងទីផ្សារធំៗ ក្នុងខេត្តជួយទិញផលិតផលផ្លែល្ពៅតម្លៃ ៤០០ រៀល ក្នុងមួយ គ.ក្រ តាមសំណូមពរប្រជាកសិករ។ ដោយមានការគាំទ្រពីផ្នែកពាក់ព័ន្ធខាងលើ បានឯកភាពគ្នា ទិញក្នុងតម្លៃ ៥០០រៀល ក្នុងមួយគ.ក្រ (១២៥ដុល្លារ ក្នុងមួយតោន)។

មកទល់នឹងពេលនេះ តាមព័ត៌មានដែលលោកទទួលបានពីអាជ្ញាធរមូលដ្ឋាន ផ្លែល្ពៅនៅចម្ការ មានប្រមាណពី ៥០ ទៅ៦០តោន បានដឹកជញ្ជូនមកដល់ក្រុងសៀមរាប ជាបន្តបន្ទាប់ហើយដែរ៕
អភិបាល​ខេត្ត​សៀម​រាប​ម៉ៅ​យក​ល្ពៅ​ទូទាំង​ខេត្ត​​ក្នុង​តម្លៃ​ខ្ពស់

អភិបាល​ខេត្ត​សៀម​រាប​ម៉ៅ​យក​ល្ពៅ​ទូទាំង​ខេត្ត​​ក្នុង​តម្លៃ​ខ្ពស់

អភិបាល​ខេត្ត​សៀម​រាប​ម៉ៅ​យក​ល្ពៅ​ទូទាំង​ខេត្ត​​ក្នុង​តម្លៃ​ខ្ពស់

ប្រភព៖ kqube

  • អភិបាល​ខេត្ត​សៀម​រាប​ម៉ៅ​យក​ល្ពៅ​ទូទាំង​ខេត្ត​​ក្នុង​តម្លៃ​ខ្ពស់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: