មើល​ឃើញ​ការ​បង្ហាញ​អនុភាព ​MiG-29​ របស់​ រុស្ស៊ី​ ទើប​ដឹង​ថា​អស្ចារ្យ​​ប៉ុណ្ណា​! (វីដេអូ)

MiG-29 ល្បឿនរបស់វាលឿនជាងសំឡេងជាងពីរដង មានកៅអីតែមួយ មានបំពង់ជំរុញឧស្ម័នពីរ ផលិតនៅក្នុងប្រទេស រុស្ស៊ី បំណងទប់ទល់ជាមួយ F-15 និង F-16 របស់ សហរដ្ឋអាមេរិក ប៉ុន្តែ ប៉ូឡូញ ដែលជាសមាជិកមួយរបស់ NATO និងជាសម្ព័ន្ធមិត្តរបស់ អាមេរិក គឺជាប្រទេសប្រើប្រាស់ MiG-29 ច្រើនបំផុត ទិញពី រុស្ស៊ី ហើយនៅតែមានបំណងបន្តប្រើប្រាស់យន្តហោះទាំងនោះរហូតដល់ឆ្នាំ ២០២០ ។

មានលក្ខណពិសេសច្រើនយ៉ាង ដែលធ្វើឲ្យវាមានតម្លៃទាក់ទាញប្រទេសរហូតដល់ជាង ៣០ ទិញយកទៅប្រើប្រាស់ៈ បត់ក្រោយ ៩០ ដឺក្រេ, លឿនជាងយន្តហោះចម្បាំងមុនៗក្រោយធ្វើការកែប្រែ, អាចធ្វើប្រតិបត្តិការច្រើនផ្នែក ក្នុងពេលតែមួយ, គេចផុតពីមីស៊ីលបាញ់ចេញពីយន្តហោះដូចគ្នា, បំពាក់ដោយអាវុធស្វ័យប្រវត្តិ, មានឧបករណ៍ចាប់សញ្ញារលកវិទ្យុ និងអាចចាក់ប្រេងលើអាកាស ។

សហរដ្ឋអាមេរិក បានទិញ MiG-29 ជាច្រើនគ្រឿង ពីប្រទេស ម៉ុលដូវ៉ា (Moldova) ដើម្បីកុំឲ្យប្រទេសនេះ លក់ទៅឲ្យប្រទេស អ៊ីរ៉ង់ ព្រោះតែ អាមេរិក មើលឃើញពីអំណាចរបស់ MiG-29 ដែលតែងមានប្រៀបក្នុងសមរភូមិ ។

ប្រភព៖ kqube, warhistoryonline

  • មើល​ឃើញ​ការ​បង្ហាញ​អនុភាព ​MiG-29​ របស់​ រុស្ស៊ី​ ទើប​ដឹង​ថា​អស្ចារ្យ​​ប៉ុណ្ណា​! (វីដេអូ)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: