សាហាវ! ចាប់រំលោភហើយសំលាប់យ៉ាងសាហាវ ៣ថ្ងៃទើបប្រះទះឃើញ

ខេត្តមណ្ឌលគីរី៖ កាលពីវេម៉ោង១៤នឹង១០នាទីកាលពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០១៦ម្សិលមិញនេះ នៅក្នុងព្រៃជ្រៅនៅចំនុចអូរជុំស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ដោយប្រទះឃើញសពនារីម្នាក់ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាបឋមថាជាករណីរំលោភហើយសំលាប់ ក្រោយពីសមត្ថកិច្ចបានរកឃើញ។

យោងតាមបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានឲ្យដឹងថា នារីរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៦វេលាម៉ោង១៧នឹង០០នាទី ខណៈដែលនារីរងគ្រោះត្រឡប់មកពីចំការរបស់ខ្លួន ។

លោកបានបន្តឲ្យដឹងថា បន្ទាប់ពីរកឃើញសាកសព បានធ្វើការពិនិត្យ ទៅលើសាកសពដោយឃើញស្រាតខោដល៧់ក្រោមជង្គង់ សើយអាវឡើងលើ ហេតុនេះហើយទើបសន្និដ្ឋានថាជាករណីរំលោភហើយសំលាប់ ។ បច្ចុប្បន្នកំលាំងសមត្ថកិច្ចកំពុងស្រាវជ្រាវនឹងកំណត់
មុខសញ្ញាទៅតាមនិតិវិធី ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

លោកបានបន្តទៀតថា សពនារីរងគ្រោះមានឈ្មោះ ក្រែត ស្រីមុំ អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានស្រុកកំណើត ភូមិថ្មហាល ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
សាហាវ! ចាប់រំលោភហើយសំលាប់យ៉ាងសាហាវ ៣ថ្ងៃទើបប្រះទះឃើញ

សាហាវ! ចាប់រំលោភហើយសំលាប់យ៉ាងសាហាវ ៣ថ្ងៃទើបប្រះទះឃើញ

សាហាវ! ចាប់រំលោភហើយសំលាប់យ៉ាងសាហាវ ៣ថ្ងៃទើបប្រះទះឃើញ

ប្រភព៖ VD7

  • សាហាវ! ចាប់រំលោភហើយសំលាប់យ៉ាងសាហាវ ៣ថ្ងៃទើបប្រះទះឃើញ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: