កាមេរ៉ាថតសកម្មភាព ២ម៉ូឌែលថ្មីរបស់ GoPro (មានវីដេអូ)

សូមទស្សនាវីដេអូ ៖ 

ក្រុមហ៊ុន GoPro ទើបនឹងប្រកាសកាម៉េរ៉ាថតសកម្មភាពស៊េរីថ្មីចំនួនពីរ គឺ Hero5 Black និង Hero5 Session ដែលក្រុមហ៊ុនកំពុងសំញែងថា វាជាកាម៉េរ៉ាដ៏មានថាមពលបំផុតជំនាន់ថ្មីរបស់ខ្លួន ។

កាម៉េរ៉ាជំនាន់ថ្មីនេះមិនដូចទៅនឹងជំនាន់មុននោះទេ ។ វាមានសមត្ថភាពពិសេសជាងម៉ូឌែលមុនៗ គឺអាចធ្វើការថតក្នុងទឹកបានជម្រៅរហូតដល់ ១០ម៉ែត្រ ។ កាម៉េរ៉ាទាំងពីរនេះអាចថតវីដេអូបានក្នុងកម្រិត 4K/30fps ដោយគ្រាន់តែចុចប៊ូតុងមួយដើម្បីថតតែប៉ុណ្ណោះ ឫអាចប្រើសំលេងបញ្ជាថតក៏បាន (អាចប្រើបាន ៧ភាសា) ។ លើសពីនេះវាមានបន្ថែមនូវមុខងារចាប់លំនឹងរូបភាពវីដេអូប្រសើរជាងមុន និងអាចធ្វើការបញ្ជូនរូបភាព និងវីដេអូទៅរក្សាទុកក្នុង cloud បាន (ប្រសិនបើអ្នកមានគណនីសេវា GoPro Plus) ។

កាមេរ៉ាថតសកម្មភាព ២ម៉ូឌែលថ្មីរបស់ GoPro (មានវីដេអូ)

 

ទោះជាយ៉ាងនេះក្តី កាម៉េរ៉ាទាំងពីរនេះមានតម្លៃថ្លៃជាងជំនាន់មុន និងអាចថតសំលេងប្រភេទ Stereo មិនលឺសំលេងរំខាន និងអាចថតរូបភាពបានក្នុងទំហំ ១២មេហ្គាភិចសែល ជាលក្ខណៈរូបភាព Raw ឫ WDR ក៏បាន ។ វាមានបំពាក់អេក្រង់ចុចបន្ថែមទំហំ ២អ៊ីង អាចអោយអ្នកធ្វើការពិនិត្យមើលរូបភាពនិងវីដេអូក្រោយពេលថតរួច និងកំណត់មុខងារបន្ថែម និងកាត់តវិដេអូភ្លាមៗក៏បាន ។ លក្ខណៈបន្ថែមមួយចំនួនទៀតគឺវាមានកំណត់ពន្លឺ exposer និងកំណត់ទីតាំង
GPS បាន ។

កាមេរ៉ាថតសកម្មភាព ២ម៉ូឌែលថ្មីរបស់ GoPro (មានវីដេអូ)

 

ដូច្នេះ ប្រសិនបើអ្នកពេញចិត្តនឹងកាម៉េរ៉ាដែលមានទំហំតូចអាចថតសកម្មភាពផ្សេងៗបានកម្រិតរូបភាពល្អ អ្នកអាចជ្រើសរើសម៉ូឌែលចំនួន២នេះបាន ដោយវាគ្រោងនឹងដាក់លក់នៅក្នុងទីផ្សាក្នុងដើមខែតុលាខាងមុខនេះ ក្នុងតម្លៃ ៣៩៩ដុល្លារសម្រាប់ម៉ូឌែល Hero5 Black និង ២៩៩ដុល្លារសម្រាប់ម៉ូឌែល Hero5 Seesion ៕

ប្រភព ៖ pmhotnews

 

  • កាមេរ៉ាថតសកម្មភាព ២ម៉ូឌែលថ្មីរបស់ GoPro (មានវីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: