រវល់ទៅភ្ជុំពេលមកដល់ផ្ទះវិញត្រូវធនាគារភូមិនាំគ្នាគាស់ផ្ទះយកទ្រព្យសម្បត្តិទូទាត់បំណុល

ខេត្តតាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ឲ្យអាជ្ញាធរខេត្តតាកែវចុះជួយអន្តរា គមន៍ និងរកយុត្តិធម៌ឲ្យយាយតាដែលត្រូវបានបុគ្គលិកធនាគារភូមិរួមជាមួយមេភូមិ ចូលទៅគាស់ផ្ទះរបស់ពួកគាត់ដែលមិននៅផ្ទះដោយគ្មានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការ ហើយបានយកសម្ភារមាន តម្លៃមួយចំនួនយកទៅលក់ឡៃឡុងដើម្បីបង្គ្រប់ការបង់ប្រាក់សងតាមកាលកំណត់ របស់ធនាគារដែលមានការយឺតយ៉ាវក្នុងការសងអស់រយៈពេល២0ថ្ងៃនោះ។
រវល់ទៅភ្ជុំពេលមកដល់ផ្ទះវិញត្រូវធនាគារភូមិនាំគ្នាគាស់ផ្ទះយកទ្រព្យសម្បត្តិទូទាត់បំណុល
បន្ទាប់ពីទទួលការណែនាំនិងចង្អុល បង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងការបញ្ជាផ្ទាល់ពីលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវកាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ លោកស្រី នូ សុវណ្ណី អភិបាលរងខេត្តតាកែវបានចុះពិនិត្យនិងដោះស្រាយវិវាទមួយចំនួនដែលពាក់ព័ន្ធជាមួយតាយាយដែលត្រូវក្រុមបុគ្គលិក ធនាគារភូមិចូលទៅគាស់ផ្ទះកកាយយកទ្រព្យសម្បត្តិមកលក់ឡៃឡុងដើម្បីបង់ លុយបង្គ្រប់សងប្រចាំខែដោយគ្មានការដឹងឮពីសមត្ថកិច្ច និងអាជ្ញារធរពាក់ព័ន្ធនានានោះឲ្យយកត្រឡប់មកវិញទាំងអស់បើសិនជាអ្នកណាដែលពាក់ព័ន្ធទទួលទិញសម្ភារ ដែលកើតចេញពីការលួច ឬក៏ប្លន់នេះមិន ព្រមយកមកវិញនោះនឹងត្រូវចាត់ការតាមច្បាប់។ ចំពោះរឿងលុយអ្នកទិញបានឲ្យ លុយទៅអ្នកណាទៅយកពីអ្នកហ្នឹងវិញ។

លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា ចំពោះបុគ្គលិករបស់ធនាគារភូមិដែលឡើងទៅគាស់យកទ្រព្យសម្បត្តិរបស់តាយាយនោះនឹងត្រូវស៊ើបអង្កេត និងចាត់ ការតាមនីតិវិធីដោយមិនអាចលើកលែង ឡើយ ព្រោះក្នុងប្រទេសមានច្បាប់មិនអាចធ្វើការងារផ្លូវកាត់បានទេហើយក៏ជាការ ព្រមានមួយដល់បុគ្គលិកនៅស្ថាប័នមួយ ចំនួនដែលមកគាបសង្កត់ប្រជាពលរដ្ឋបែបនេះ ។

លោកអធិការរងស្រុកកោះអណ្តែត បានឲ្យដឹងថា លោកនឹងតាមរកវត្ថុមួយចំនួនទៀតដែលជាសម្ភាររបស់តាយាយនោះមកឲ្យគាត់វិញឲ្យទាល់តែអស់ហើយនឹងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធក្នុងករណីគាស់ផ្ទះ ដើម្បីឃាត់យកមកផ្តន្ទាទោសតាមច្បាប់កុំចេះតែធ្វើផ្លូវកាត់បែបនេះ ។
រវល់ទៅភ្ជុំពេលមកដល់ផ្ទះវិញត្រូវធនាគារភូមិនាំគ្នាគាស់ផ្ទះយកទ្រព្យសម្បត្តិទូទាត់បំណុល
លោក ចាន់ ពូយ និងកូនស្រីដែលត្រូវ ជាអ្នកធានានិងត្រូវជាអ្នកដែលបុគ្គលិក ធនាគារភូមិចោទប្រកាន់ថា គាត់ជាអ្នក ចូលគាស់ផ្ទះរបស់តាយាយដែលត្រូវជាបងថ្លៃ ដើម្បីយកសម្ភារមកលក់នោះបានថ្លែងថា ក្នុងថ្ងៃកើតហេតុដែលក្រុមបុគ្គលិកធនាគារភូមិនោះនាំគ្នា៥ទៅ៦នាក់ទៅគាស់ផ្ទះតាយាយគឺរូបលោកត្រូវបានបុគ្គលិកធនាគារភូមិគាបសង្កត់ ដោយដាក់បន្ទុកមកលើរូប លោក។ បើសិនជាលោកមិនចូលរួមក្នុង សកម្មភាពនេះទេ លោកត្រូវតែសងជំនួស បងថ្លៃរបស់លោក។ ដោយមានការភ័យខ្លាច គេមករឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនទាំង ខ្លួនមិនបានទទួលផលអ្វីសោះរូបលោកក៏ ព្រមទទួលផ្តិតមេដៃធ្វើជាសាក្សីក្នុងការ លក់សម្ភាររបស់បងលោកដើម្បីលក់ឡៃឡុង យកលុយមកបង់បង្គ្រប់នៅខែនេះសិន ហើយសល់ប៉ុន្មានចាំពេលក្រោយទៀត ខាងធនាគារធ្វើយ៉ាងណាជារឿងរបស់ ធនាគារ ។

លោកមេភូមិបញ្ជាក់ថា ក្នុងហេតុការណ៍ ខាងលើលោកបានចូលរួមក្នុងការចូលគាស់កកាយយកទ្រព្យសម្បត្តិរបស់តាយាយ នោះដែរ តែលោកមិនចូលទៅក្នុង ឬមួយក៏ឡើងទៅលើផ្ទះធ្វើសកម្មភាពនោះទេ គ្រាន់ តែគេហៅលោកឲ្យដឹងឮតែប៉ុណ្ណោះ ហើយ គ្រាន់តែដើរក្បែរផ្ទះ។ ចំណែកឯរឿងឡើង គាស់ផ្ទះនោះជារឿងរបស់បុគ្គលិកធនាគារភូមិធ្វើសកម្មភាពលោកមិនពាក់ព័ន្ធទេ ។

គួររំលឹកថា ក្នុងហេតុការណ៍ធ្វើសកម្ម ភាពគាស់ផ្ទះរបស់តាយាយដែលជាកូន បំណុលរបស់ធនាគារភូមិនេះគឺកើតឡើងនៅភូមិគោកដូង ឃុំពេជ្រសារ ស្រុកកោះ អណ្តែត ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៦ ។

ករណីនេះជាបញ្ហាដែលតែងតែលើក ឡើង ដូច្នេះអាជ្ញាធរនឹងមិនបណ្តោយឲ្យរឿងដដែលនេះកើតឡើងទៀតទេដើម្បីកុំឲ្យរឿងនេះកើតឡើងទៀតត្រូវចាត់វិធានការទុកជាគំរូទៅថ្ងៃក្រោយ ៕

ប្រភព៖ Nokorwatnews

  • រវល់ទៅភ្ជុំពេលមកដល់ផ្ទះវិញត្រូវធនាគារភូមិនាំគ្នាគាស់ផ្ទះយកទ្រព្យសម្បត្តិទូទាត់បំណុល已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: