រត់ប្រជ្រៀតជាន់លើគ្នាស្លាប់មនុស្ស៥២នាក់នៅប្រទេសអេត្យូពី

យ៉ាងហោចណាស់ក៏មានមនុស្ស៥២ស្លាប់នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់លើគ្នាកាលពីថ្ងៃទី២ ខែតុលាក្រោយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកកៅស៊ូបំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាលប្រទេសអេត្យូពី(Ethiopia)។

រត់ប្រជ្រៀតជាន់លើគ្នាស្លាប់មនុស្ស៥២នាក់នៅប្រទេសអេត្យូពី

បាតុករម្នាក់ឈ្មោះ Elias បានរៀបរាប់ ថា លោកជិតនឹងស្លាប់នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នាខាងលើតែជាភ័ព្វសំណាងបានគេជួយអូសចេញពីប្លុកជ្រៅជាកន្លែងមានមនុស្សជាច្រើនធ្លាក់ចុះពេលព្យាយាមរត់គេចពីប៉ូលិស។

បុរសខាងលើបានរៀបរាប់ឲ្យដឹងទៀត ថា ទិដ្ឋភាពគួរឲ្យភ័យខ្លាចមានមនុស្សជាច្រើនជាប់ក្នុងរណ្តៅបើទោះបីមានមនុស្សជាច្រើនបានជួយសង្គ្រោះចេញក៏ដោយ។

ការធ្វើបាតុកម្មចាប់ផ្តើមឡើងពីជម្លោះសាសនានៅតំបន់ Oromia ជាតំបន់ដែល មានវិវាទនយោបាយខ្លាំងបំផុតនៅក្នុង
ប្រទេសអេត្យូពី។ តាមការប៉ាន់ប្រមាណមានមនុស្សជាង២លាននាក់បានចូលរួមនៅក្នុងពិធីបុណ្យ Irrecha ស្ថិតនៅក្នុង ស្រុក Bishoftu ភាគខាងកើតទីក្រុង Addis Ababa។

នៅពេលនោះបាតុករបានស្រែកហ៊ោ និងនិយាយនូវពាក្យស្លោកប្រឆាំងរដ្ឋាភិបាល ។ បាតុករមួយចំនួនបានគប់ដុំថ្ម និងដបទឹកបរិសុទ្ធទៅលើមេដឹកនាំសាសនានៅក្នុងតំបន់។ ប៉ូលិសក៏បានចូលរួមទប់ស្កាត់ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កៅស៊ូ ទើបបង្កឲ្យមានការប្រជ្រៀតជាន់លើគ្នាកើតឡើង។

 រត់ប្រជ្រៀតជាន់លើគ្នាស្លាប់មនុស្ស៥២នាក់នៅប្រទេសអេត្យូពី

មន្ត្រីរដ្ឋាភិបាលបានទម្លាក់កំហុសទៅលើក្រុមជ្រុលនិយមបង្កឲ្យមានហេតុការណ៍អាក្រក់ខាងលើកើតឡើង។ រដ្ឋាភិបាល
បានច្រានចោលការចោទប្រកាន់ថា ប៉ូលិសបានពាក់ព័ន្ធទៅនឹងការស្លាប់របស់មនុស្ស ៥២នាក់ខាងលើ។

សមាជិកគណបក្សប្រឆាំង Mulatu Gemechu បញ្ជាក់ថា ចំនួនអ្នកស្លាប់បន្តកើនឡើងខ្ពស់។ មានប្រភពព័ត៌មានបាន បញ្ជាក់ថា អ្នកស្លាប់កើនឡើងរហូតដល់ជាង១០០នាក់ ។ លោក Mulatu Gemechu បញ្ជាក់ថា បាតុករមិនបានជំរុញឲ្យ
មានអំពើហិង្សាឬយកអាវុធតាមខ្លួនដើម្បីប្រឆាំងប៉ូលិសនោះឡើយ៕ ម៉ែវ សាធី

រត់ប្រជ្រៀតជាន់លើគ្នាស្លាប់មនុស្ស៥២នាក់នៅប្រទេសអេត្យូពី

ប្រភព៖ Nokorwatnews

  • រត់ប្រជ្រៀតជាន់លើគ្នាស្លាប់មនុស្ស៥២នាក់នៅប្រទេសអេត្យូពី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: