ចាញ់បោកជនជាតិនីហ្សេរីយ៉ាពីរនាក់អស់លុយ២​ម៉ឺន​ដុល្លារ ទើបប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ភ្នំពេញ ៖ ជនជាតិស្បែកខ្មៅ២នាក់ និងស្ត្រីខ្មែរម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន ២លើកផ្សេងគ្នា ដោយលើកទី១ ឃាត់ខ្លួនជនជាតិស្បែកខ្មៅម្នាក់នៅចំណុច ស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្បែរស្ថានទូតចិននាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទី២ បន្ទាប់ឃាត់ខ្លួនជនសង្ស័យរូបនេះគេបានឆ្លើយប្រាប់ពីទីតាំងរបស់បក្ខពួកម្នាក់ទៀត ទើបនៅល្ងាចថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចបន្តចុះមកឆែកឆេរផ្ទះល្វែងមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ៥បេតេ ក្នុងភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ឃាត់បានជនជាតិស្បែកខ្មៅម្នាក់ទៀត រួមទាំងស្ត្រីជនជាតិខ្មែរម្នាក់ផងដែរ ។

ចាញ់បោកជនជាតិនីហ្សេរីយ៉ាពីរនាក់អស់លុយ២​ម៉ឺន​ដុល្លារ ទើបប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

មន្ត្រីនគរបាលឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មាន ១-ឈ្មោះ PASCAL AWASAKI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, ២-ឈ្មោះ ONYECAEFUNA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និង ៣-ឈ្មោះ ឆែន ដាវី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើក្នុងបារបរទេស ហើយការឃាត់ខ្លួននេះពាក់ព័ន្ធទៅនឹងអំពើឆបោកប្រាក់តាមប្រព័ន្ធអ៊ិនធើរណេត ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់សុំមិនបញ្ចេញឈ្មោះ ។

មន្ត្រីនគរបាលបន្តថា ក្រៅពីជនសង្ស័យទាំង៣នាក់សមត្ថកិច្ចរឹបអូសវត្ថុតាងកុំព្យូទ័រយួរដៃ១គ្រឿង, ទូរស័ព្ទដៃចាស់២គ្រឿង និងលិខិតឆ្លងដែន១ក្បាល រួចបានបញ្ចូនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រង់ចាំចាត់ការតាមនីតិវិធី ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កន្លងមករូបគាត់បានស្គាល់ក្រុមជនសង្ស័យតាមប្រព័ន្ធអ៊ិនធើហើយពួកគេបានលួងលោមបញ្ចុះបញ្ចូលគាតឲ្យរកស៊ីបើកជំនួញជាមួយគ្នា ។ ដោយសារគាត់ទុកចិត្តថាជនទាំងពីរនាក់នេះជាជនជាតិបរទេសគួឲ្យទុកចិត្តបានថាមិនអាចឆបោកបាននោះទើបសុខចិត្ត វេរលុយ២លើកឲ្យទៅជនសង្ស័យ ដោយលើកទី១ចំនួន៨ពាន់ដុល្លារ និងលើកទី២ជាង១ម៉ឺនដុល្លារ ។ ជាចុងក្រោយជនសង្ស័យមិនបានយកលុយនេះទៅទិញទំនិញយកមកលក់ទេ ផ្ទុយទៅវិញបែរជាយកទៅស៊ីចាយអស់ទើបដឹងថាគាត់ចាញ់បោកជនស្បែកខ្មៅទាំងនេះក៏ណាត់ពួកគេមកជួបគ្នា រួចប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនខ្លួនតែម្តងទៅ  ៕

ប្រភព ៖ nokorwatnews

  • ចាញ់បោកជនជាតិនីហ្សេរីយ៉ាពីរនាក់អស់លុយ២​ម៉ឺន​ដុល្លារ ទើបប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: