អ្នករស់នៅក្រោយទឹកជំនន់នៅកូរ៉េខាងជើង​កំពុងប្រឈមជំងឺឆ្លង

ប្រជាពលរដ្ឋកូរ៉េខាងជើងដែលរស់រានមានជីវិតពីគ្រោះទឹកជំនន់មួយខែកន្លងទៅ កំពុងប្រឈមគ្រោះថ្នាក់ មិនមានជំរករស់នៅ ខ្វះអាហារ និងជួបហានិភ័យខ្ពស់នៃការកើតជំងឺឆ្លងផ្សេងៗ។

អ្នករស់នៅក្រោយទឹកជំនន់នៅកូរ៉េខាងជើង​កំពុងប្រឈមជំងឺឆ្លង

ប្រតិភូសហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) ចេញសេចក្តីប្រកាសថា ពលរដ្ឋកូរ៉េខាងជើងនៅកន្លែងជួបទឹកជំនន់កំពុងប្រឈមការលំបាកខ្លាំង។

ខណៈពលរដ្ឋកំពុងជួបទុក្ខលំបាកដោយសារមិនមានជំរកនិងប្រឈមកើតជំងឺនោះ ក្រុមអ្នកជួយសង្គ្រោះព្រមានថានៅក្នុងខែតុលានោះតំបន់នោះនឹងមានធ្លាក់ព្រិលនាំឲ្យអាកាសធាតុនៅទីនោះត្រជាក់ខ្លាំងថែមទៀត។

ទឹកជំនន់នៅកូរ៉េខាងជើងកាលពីខែមុនបានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់និងមនុស្សជាង៧០០០០នាក់បាត់បង់ផ្ទះសំបែង និងមនុស្ស១៤០ ០០០នាក់រងការប៉ះពាល់កំពុងត្រូវការជំនួយ៕

ប្រភព ៖ vodhotnews

  • អ្នករស់នៅក្រោយទឹកជំនន់នៅកូរ៉េខាងជើង​កំពុងប្រឈមជំងឺឆ្លង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: