៥យ៉ាងដែល Smart Phone​ បាននឹងកំពុងផ្លាស់ប្តូរប្រទេសកម្ពុជា

បច្ចុប្បន្ននេះ​ស្មា​ត​ហ្វូ​ន​​បាន​​ក្លាយ​​​​ទៅ​​ជាអ្នកជំនួយ​​ការ​​ដ៏ចាំ​​បាច់​​មួយ​របស់​មនុស្ស​ជុំវិញពិភព​លោក​  ហើយប្រព័ន្ធ​ប្រតិបត្តិការ Android គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែលធំ​បំផុត​និងមានអ្នក​ប្រើ​ច្រើន​ជាងគេ។ អ្នក​​​អាច​​ដំណើរកាលើ​កម្មវិធី​ផ្សេងៗ​តាម​រយ:​ប្រ​ព័ន្ធ​​ប្រតិបត្តិការ Android​ ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​​។

បន្ថែម​ពីនេះទៅទៀតប្រព័ន្ធ​ប្រតិបត្តិការ Android​ បានជួយសម្របសម្រួលអ្នក​ប្រើ​ប្រាស់​អោយ​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​ស្វែងរក​ពត៍មានផ្សេងៗ និង ទិញ​ទំនិញអន​ឡា​ញ​ដែលទើប​បាន​ដាក់​អោយ​ដំណើរ​ការ ​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ លើស​ពី​នេះ​ទៅ​ទៀត​ប្រព័ន្ធ​ប្រតិបត្តិការ ប្រភេទនេះបាន​និង​កំពុង​ផ្លាស់​​ប្តូ​រ​ជីវិត​​របស់​​ប្រជាជន​កម្ពុជា​​តាម​រយៈ​មធ្យោបាយ៥​យ៉ាង​​ដូច​ ខាងក្រោម​:

1.​ ទទួល​បាន​ការ​ចូល​ដំណើរ​ការ​អ៉ីន​ធឺ​ណេ​តគ្រប់ពេល (24/7)
ចាប់​តាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមនិង​ ​គណនី​ធនាគារ​​ដាក់​អោយ​ដំណើរ​ការ​លើ​ប្រព័ន្ធអ៊ីនធឺណិត ​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​​ស្មាត​ហ្វូន​ទាំង​អស់​ ត្រូវការ​អ៊ីនធឺណិត​ដើម្បី​បំពេញ​តម្រូវ​ការ​គ្មាន​ដែន​កំណត់​របស់​ពួក​គេ​គ្រប់​ពេល​វេលា​​។ អ្នក​ប្រើ​ប្រាស់​ទាំង​អស់​សុទ្ធតែ​​​មាន​សិទ្ធិ​ចូល​ដំណើរការ​អ៊ិ​ន​ធឺ​ណិ​ល្បឿន​លឿន​ (4G)នៅលើស្មាត​ហ្វូន​របស់​​ពួក​​គេ​​គ្រប់​​ពេល​​វេលា​។ នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​ពិភព​លោក 24/7 ។

2. ការ​ស្វែង​រក​ទីតាំង​បាន​ដោយ​ងាយ​ស្រួល
ការ​ស្វែង​រក​ទីកន្លែងដែលយើងចង់ទៅបាន​មួយ​រំពេចជាមួយផែនទី​របស់ Google ដែលបានដើរ​តួរ​ជា​អ្នក​សម្រប​សម្រួល​មួយ​យ៉ាង​សំខាន់ សម្រាប់​ស្វែង​រក​ទីតាំង​ដែល​យើង​ចង់​ទៅ​ មិន​ថាអ្នកស្ថិតនៅ​ទី​ណា​ក៏ដោយ​។ ពេល​ណា​ដែល​យើង​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ថ្មី​មួយ​ យើង​អាចចូល​ទៅ​ក្នុង Google ផែនទី ​និងកំណត់​រក​​ផ្លូវ​ដែល​ជិត​​ជាង​ដើម្បី​ធ្វើ​ដំណើរ​។ GPS នៅ​ក្នុង​ទូរស័ព្ទ Android របស់​យើង​ក៏​អាច​កំណត់​ទិស​ដៅ​ជាក់លាក់​ដែល​យើង​កំពុង​តែ​ស្ថិត​នៅ​បានផង​ដែរ ដើម្បីអោយ​យើង​អាចកំណត់​បាន​ខ្លួន​ឯង​ថា​យើង​កំពុង​តែស្ថិត​នៅកន្លែងណា​នៃ​ផែនទី​​និង​ ងាយស្រួយ​អោយ​យើង​ស្វែងរក​​គោល​ដៅ​ពិត​ប្រាកដ​។

3.​​ ទទួល​បាន​​សុខភាពល្អ​​!
កម្មវិធីដូចជាGoogle Fit, Samsung S Health​ និង MyFitnessPal អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាចកត់ត្រា​និង​ កំណត់​បវិមាណ​កាឡូរី​ដែលមាន​នៅក្នុង​ខ្លួន​របស់​ពួក​គេ ព្រម​ទាំង​មាន​ពី​របៀប​ ដុតបំផ្លាញ​កាឡូរី​ និង ​វិធី​ថែរក្សា​សុខភាពរបស់ពួកគេ​ផងដែរ។​​ វាគឺជា​គ្រូពេទ្យផ្ទាល់ខ្លួនរបស់​អ្នក ​ដែលតែងតែ​បារម្មណ៏ពីអ្នក​ជានិច្ច។

4.​​ អ្នកអាចដឹងពី​អាកាសធាតុឮថ្ងៃនេះដោយគ្រាន់តែប្រើ​ ​ម្រាមដៃ​របស់​អ្នក
លោកអ្នកអាច​នឹងដឹង​អំពីអាកាសធាតុនៅថ្ងែនេះ​ឫក៏​ថ្ងៃស្អែក​បាន​ដោយ​គ្រាន់តែ​​ស្វែង​រក​នៅ​ក្នុង​អ៊ីនធើណេត និង​អាចកំណត់វា​អោយ​រំលឹក​អ្នក​ថា​ នឹង​អាច​មាន​អាកាស​ធាតុ​ ល្អ ឫ​ អាក្រក់។ ទាំងនេះ​សុទ្ធ​សឹង​តែជា​ចំណុច​ពិសេសៗ​ដែល ជួយ​អោយ​អ្នក​ធ្វើការ​ណាត់ជួប​មនុស្ស​សំខាន់ៗ​​របស់​អ្នក​ប្រកប​ដោយ​ជោគ​ជ័យ។

5.​​ ពិភពលោកនៅក្នុងដៃរបស់អ្នក
អ្នកអាចធ្វើការ​ស្វែង​រក​ពត៍មាន​និង​ ចំណេះដឹង​ជុំវិញ​ពិភពលោក​បាន​ដោយ​ភ្ជាប់​ស្មាតហ្វូន​របស់​អ្នក​ជា​មួយ​នឹង​អ៊ីន​ធើណេត។ អ្នក​ក៏អាច​ធ្វើការទំនាក់ទំនង​ទៅកាន់​ មិត្តភក្តិ​ និង​ គ្រូសារ​របស់អ្នក​បាន​គ្រប់ពេល​ បើទោះ​បី​ជា​អ្នក​កំពុង​តែស្ថិត​នៅ​ប្រទេស​ខុសគ្នា​ក៏ដោយ។ នេះ​មាន​ន័យ​ថា​ក្រុម​ហ៊ុន​ប​ណ្តា​ញ​ទូរស័ព្ទ​ចល័ត​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ពី​ប្រាក់​ចំណេញ​ទាប​ជាង​ ខណៈ​ដែល​អតិថិជន​កំពុង​ប្រើប្រាស់​កម្មវិធី​ទំនាក់ទំនង​តាមស្មា​ត​ហ្វូ​ន​ដូច​ ជា Facebook Messenger, Line, WhatsApp និង Viber។

ទាំងនេះគឺជាចំណុចពិសេសៗរបស់​ក្រុមហ៊ុន​ Android បាន​ផ្លាស​ប្ដូរ​របៀប​រស់​នៅ​របស់​ប្រជាជន​កម្ពុជា ជាមួយ​នឹង​ការ​រីក​លូត​លាស់​របស់ Ecommerce និង​ការ​មកដល់​ថ្មី​របស់​ទីផ្សារ​ Online ដូចជា ECamShopping ជាដើម។ ប៉ុន្មានឆ្នាំមកនេះ​​វា​ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ជា​មួយ​អ្នកប្រើប្រាស់​ដើម្បី​ជួយ​សម្របសម្រួលដល់ការ​រស់​នៅ​របស់​ពួក​គេ៕

ប្រែសម្រួលដោយ៖ Mengsae
ប្រភព៖​

  • ៥យ៉ាងដែល Smart Phone​ បាននឹងកំពុងផ្លាស់ប្តូរប្រទេសកម្ពុជា已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: