ទូរសព្ទម៉ូដែល Pixel ផលិតដោយ Google ប្រកាសចេញផ្លូវការម្សិលមិញ មានអ្វីពិសេសខ្លះ? (មានវីដេអូ)

បរទេស៖ ក្រោយការទន្ទឹងរង់ចាំជាយូរមកហើយនោះ ថ្ងៃទី០៤ ខែកញ្ញា ២០១៦ វេលាម៉ោងប្រមាណ១១យប់មិញនេះ ក្រុមហ៊ុន Google បានធ្វើការប្រកាសចេញជាផ្លូវការនូវទូរសព្ទសេរ៊ីថ្មីចុងក្រោយបំផុតរបស់ខ្លួន ម៉ូដែល Pixel ដោយបានធ្វើការផ្សាយបន្តផ្ទាល់ (Streaming) នៅលើគេហទំព័រយូធូបសម្រាប់អ្នកទស្សនាជុំវិញពិភពលោកផងដែរ ហើយគួរបញ្ជាក់ដែរថាព័ត៌មានដែលបានបែកធ្លាយដោយកំហុសបច្ចេកទេសរបស់វេបសាយទូរសព្ទមួយ អំពីរូបរាងនិងមុខងារមួយចំនួនរបស់ទូរសព្ទ Pixel ប៉ុន្មានថ្ងៃមុននេះ គឺពិតជាដូចគ្នាប្រាកដមែន។

គួរឲ្យដឹងថា នេះជាទូរសព្ទដំបូងបំផុតដែលផលិតឡើងដោយក្រុមហ៊ុន Google ផ្ទាល់តែម្តង ដោយនៅខាងក្រោយយើងឃើញមានឡូហ្គូអក្សរ G តំណាងឲ្យ ប្រ៊េនហ្គូហ្គល ខុសពីម៉ូដែល Nexus មុនៗ ដែល Google សហការជាមួយក្រុមហ៊ុនផ្សេងដើម្បីផលិត ដូចជា HTC LG ជាដើម។

តាមការតាមដានទស្សនារបស់ Khmerload កាលពីយប់មិញផងដែរ Google បានលើកយក ៥ចំនុចសំខាន់ៗ ដែលយើងគួរតែដឹងអំពីទូរសព្ទម៉ូដែលថ្មីនេះ។ ទីមួយ វាជាទូរសព្ទដំបូងបង្អស់ដែលមានមុខងារ Google Assistant សម្រាប់ប្រជែងជាមួយ Siri របស់ iPhone ។ ទីពីរ កាមេរ៉ាក្រោយ ១២មេហ្គាភិចហ្សែល និងទទួលបានពិន្ទុវាយតម្លៃខ្ពស់ជាងគេបំផុតរហូតដល់ទៅ 89 ពិន្ទុទៀតផង។ ទីបី ទំហំផ្ទុកអង្គចងចាំលែងក្លាយជាកង្វល់ទៀតហើយ ដោយក្រៅពីអង្គចងចាំភ្ជាប់ក្នុងម៉ាស៊ីន 32GB ឬ128GB ហើយនោះ Google ផ្តល់នូវកន្លែងផ្ទុកទិន្នន័យបន្ថែមដោយឥតដែនកំណត់ និងមិនគិតថ្លៃ តាមរយៈ Google Cloud ។ ទី៤ ភ្ជាប់ទំនាក់ទំនងកាន់តែមានភាពរលូន បើទោះបីជាឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការខុសគ្នាក៏ដោយ។ ទី៥ មានសមត្ថភាពអស្ចារ្យសម្រាប់ប្រើប្រាស់ជាមួយឧបករណ៍ Virtual Reality ។

ងាកមកមើលអេក្រង់វិញ មាន២ម៉ូដែល Pixel (៥អ៊ីញ) និង Pixel XL (៥.៥អ៊ីញ)។ សម្រាប់លក្ខណៈសម្បត្តិបន្ថែមទៀត សូមប្រិយមិត្តដានដានវីដេអូខាងក្រោមដោយមេត្រីដើម្បីជ្រាបកាន់តែច្បាស់៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទូរសព្ទម៉ូដែល Pixel ផលិតដោយ Google ប្រកាសចេញផ្លូវការម្សិលមិញ មានអ្វីពិសេសខ្លះ? (មានវីដេអូ)