ក្រុម​កីឡា​ការិនី​ហុក​គី​កម្ពុជា ចាញ់​ស្រ្តី​ប៉ាក់​គី​ស្ថាន ១១-០ នៅ​​ប្រ​ទេស​ថៃ

(បាងកក)៖ កីឡាការិនីហុកគីកម្ពុជា បានបរាជស្ពឹកមុខ ក្រោមថ្វីដៃរបស់កីឡាការិនីប៉ាក់គីស្ថាន ដោយលទ្ធផលបច្ចេក ទេស ១១-០ ក្នុងព្រឹត្តិការណ៍ Women Asian Hockey Federation លើកទី៤ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅទីក្រុង បាងកក ប្រទេសថៃ។

ft-img-template

តាមរយៈគេហទំព័រ Asiahockey បានឲ្យដឹងថា ក្រុមស្ត្រីប៉ាក់គីស្ថាន បានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងមកស្រី្ត កម្ពុជា និងធ្វើការនាំមុខរហូតដល់ទៅ ៤-០ ក្នុងវគ្គទី១នៃការប្រកួតដែលបានធ្វើឡើងតាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ មុនពេលបន្តស្វែងរកបាន ៧គ្រាប់បន្ថែមទៀតក្នុងវគ្គទី២ ឈរនៅកំពូលតារាងក្នុងពូល B និងទទួលបានកៅ អីមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខ។

k

កម្ពុជា ឈរនៅបាតតារាងមិនមានពិន្ទុរាប់នឹងគេឡើយ ខណៈដែលស្រ្តីហុងកុង ឈរនៅលេខ៣ មាន១ពិន្ទុ និងស្រ្តីសិង្ហបុរី ឈរលេខ២ មាន៣ពិន្ទុ ខណៈស្រ្តីប៉ាក់គីស្ថាន ឈរលេខ១ ពូល B ដោយមាន៤ពិន្ទុ៕

ប្រភពពី khmertaliking

The post ក្រុម​កីឡា​ការិនី​ហុក​គី​កម្ពុជា ចាញ់​ស្រ្តី​ប៉ាក់​គី​ស្ថាន ១១-០ នៅ​​ប្រ​ទេស​ថៃ appeared first on CamboSport.