វ៉ាត់ ចំរើន៖ ប៉េតង់​ និង​ វ៉ូវីណាម​ របស់​កម្ពុជា​មាន​ប្រៀប​ជាង​គេ​នៅ​អាស៊ី​​

កីឡា​ប៉េតង់​ និង​វ៉ូវីណាម​​របស់​កម្ពុជា​មាន​កម្រិត​បច្ចេកទេស​ខ្ពស់​ជាង​គេ​ បើ​ប្រៀប​ធៀប​នឹង​បណ្តាល​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

 

វ៉ាត់ ចំរើន៖ ប៉េតង់​ និង​ វ៉ូវីណាម​ របស់​កម្ពុជា​មាន​ប្រៀប​ជាង​គេ​នៅ​អាស៊ី​​ ក្រុម​កីឡា​កម្ពុជា​មក​ដល់​ស្រុក​កំណើត​ល្ងាច​មិញ

 

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​ជាតិ​អូឡាំពិក​កម្ពុជា​​ថា​ ​ប្រភេទ​កីឡា​របស់​កម្ពុជា​មាន​សមត្ថភាព​ក្នុង​កម្រិត​ថ្នាក់​អាស៊ី​​ប៉ុណ្ណោះ​ ប៉ុន្តែ​​កម្ពុជា​នឹង​ជំរុញ​ឲ្យ​ឈាន​ដល់​​កម្រិត​​​អូឡាំពិក​និង​លំដាប់​ថ្នាក់​ពិភពលោក។​

 

ឯក​ឧត្ដម​ថា​ កីឡា​វ៉ូវីណាម​​ និង​ប៉េតង់​របស់​កម្ពុជា​មាន​​ប្រៀប​ជាង​គេ​ក្នុង​តំបន់​អាស៊ី​ទាំង​សមត្ថភាព​និង​បច្ចេកទេស។ ជាក់​ស្ដែង​កីឡា​ពីរ​ប្រភេទ​នេះ​ទើប​ទទួល​មេដាយ​ពី​ប្រទេស​វៀតណាម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ទ្វីប​អាស៊ី​លើក​ទី​៥។

 

វ៉ាត់ ចំរើន៖ ប៉េតង់​ និង​ វ៉ូវីណាម​ របស់​កម្ពុជា​មាន​ប្រៀប​ជាង​គេ​នៅ​អាស៊ី​​

 

ចំណែក​កីឡា​តេក្វាន់ដូ​​កម្ពុជា​មាន​​សមត្ថភាព​ក្នុង​កម្រិត​អាស៊ី​រួច​ហើយ។​​ កម្ពុជា​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ហើយ​ជួយ​អភិវឌ្ឍ​បន្ថែម​​លើ​ប្រភេទ​កីឡា​ទាំង​នេះ​ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​ចូល​រួប​ប្រកួត​ប្រជែង​យក​មេដាយ​ជូន​ជាតិ។​

 

អត្តពលិក​កម្ពុជា​ទើប​វិល​ត្រលប់​មក​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​នៅ​ប្រទេស​វៀតណាម​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ។​ ក្នុង​នោះ​កម្ពុជា​ឈ្នះ​បាន​មេដាយ​២១គ្រឿង​ មាន​មាស៦ ប្រាក់៦ និង​ សំរឹទ្ធ៩​ ផង​ដែរ៕​

 

វ៉ាត់ ចំរើន៖ ប៉េតង់​ និង​ វ៉ូវីណាម​ របស់​កម្ពុជា​មាន​ប្រៀប​ជាង​គេ​នៅ​អាស៊ី​​

 

អត្ថបទ៖​ នួន​ ស៊ីណា