កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាប និងចាប់ខ្លួនក្រុមចោរកាប់ប្លន់២នាក់ តែងតែធ្វើសកម្មភាពពេលរាត្រី

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍ជ័យ ខណៈពេលចុះល្បាតតាមមូលដ្ឋាន បានឃាត់មុខសញ្ញាប្លន់២នាក់ ព្រមទាំងដកហូតដាវ១ដើម នៅវេលាម៉ោង១០៖៩នាទីយប់ ថ្ងៃទី៤ ​ខែតុលា​ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ តែងតែធ្វើសកម្មភាពនាពេលរាត្រី ប៉ុន្តែនៅពេលកំពុងជិះម៉ូតូប្រុងធ្វើសកម្មភាពនោះ ក៏ត្រូវបង្ក្រាបទាន់ពេលតែម្តង។

បច្ចុបន្នសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យ២នាក់ខាងលើ នៅព្រហ្មទណ្ឌខណ្ឌបន្តទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ក្រុមចោរប្លន់ម៉ូតូចំនួន៣នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ តាមបង្ក្រាបនិងឃាត់ខ្លួន បានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពវាយយកម៉ូតូ ពីប្រជាពលរដ្ឋបានសម្រេច កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ។

លោក ហ៊ុយ ហៀន នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានស្រាវជ្រាវ កាលពីយប់ថ្ងៃទី១១ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១ ៦ នៅចំណុចលើផ្លូវ២៧៣កែងផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក ហ៊ុយ ហៀន បានបញ្ជាក់ថា «ជំហានដំបូងកម្លាំងសមត្ថកិច្ចយើង បានទទួលជនសង្ស័យជាបក្ខពួកក្រុមចោរ វាយយកម៉ូតូ២នាក់ និងម៉ូតូ១គ្រឿងពីសមត្ថកិច្ចខណ្ឌទួលគោក ដែលបង្ក្រាបបានបន្ទាប់ពី ធ្វើសកម្មភាពវាយយកម៉ូតូ១គ្រឿង ពីជនរងគ្រោះដើម្បីបន្តស្រាវជ្រាវស្វែងរក ចាប់ខ្លួនបក្ខពួកដែលនៅសេសសល់»។

លោកបន្តថា ក្រោយទទួលបានជនសង្ស័យ២នាក់ ពីសមត្ថកិច្ចខណ្ឌទួលគោកហើយនោះ និងដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ និងកម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ក៏បន្តស៊ើបអង្កេត បានតម្រុយខ្លះៗ រហូតមកដល់ព្រឹកថ្ងៃទី១៧ កញ្ញា នេះកម្លាំងសមត្ថកិច្ចបានឈានទៅបង្ក្រាប និងឃាត់បក្ខពួកជនសង្ស័យបានម្នាក់ទៀតតែម្ដង។ ដោយឡែក បក្ខពួកក្រុមម្នាក់ទៀតឈ្មោះ និត បាននិងកំពុងរត់គេចខ្លួន។

នាយប៉ុស្ដិ៍ដដែលបានបន្ថែមថា ជនសង្ស័យត្រូវឃាត់ខ្លួនទី ១-ឈ្មោះ រស់ ច័ន្ទសុភ័ក្រដារា អាយុ២៨ឆ្នាំ មុខរបរសន្តិសុខឯកជន( ឃាត់ខ្លួន) ទី២-ឈ្មោះ ទ្រី មួយអ៊ី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនប្រាកដ ទី៣-ឈ្មោះរៀម រ៉ាស៊ី ហៅពៅឆ្វេង ភេទប្រុស អាយុ២៤ឆ្នាំ មុខមិនពិតប្រាកដ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជនសង្ស័យទី៤-ឈ្មោះ និត បាន និងកំពុងរត់គេចខ្លួន។ ជនសង្ស័យទាំង៤នាក់ មានទីលំនៅមិនពិតប្រាកដ។ រីឯជនរងគ្រោះ បន្ទាប់ពីកើតហេតុ មិនបានមកដាក់ពាក្យបណ្ដឹងនោះឡើយ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត