តូចចិត្ត​ខ្លាំង​ពេក ព្រោះតែ​ម្តាយ​មិន​ដណ្ដឹងប្រពន្ធ​ឲ្យ

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ព្រោះតែ​តូចចិត្ត​ម្តាយ​បដិសេធ​មិន​ដណ្ដឹងប្រពន្ធ​ឲ្យ ស្រាប់តែ​សម្រេចចិត្ត​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង ។ ហេតុការណ៍​ប្រទះ​ឃើញ​សព​ចង​.​ក​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ។

ប្រភព​មន្ដ្រី​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆែម ចាន់​ថន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា កាលពី​២-៣​ថ្ងៃមុន​កើតហេតុ​ជន​រង​គ្រោះ​បាន​សុំ​ម្តាយ​ទៅ​ដណ្ដឹងប្រពន្ធ​ឲ្យ តែ​ត្រូវ​ម្តាយ​បដិសេធ​ដោយសារ​ពុំ​ទាន់​មាន​លុយ​គ្រាន់ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​តូច​ចិត្តជា​ខ្លាំង ហើយ​បន្ទាប់​មក​ក៏​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​រឿយ​ៗ លុះ​នៅ​ព្រឹក​កើតហេតុ​ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​តែ​ម្តង ។

សមត្ថកិច្ច​ជំនាញ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន រួច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា  នៅខាងមុខផ្ទះ ដើម្បីបញ្ចប់បញ្ហា។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដើរចេញបាត់ពីផ្ទះមួយថ្ងៃ មិនដឹងទៅណាដល់ម៉ោងកើតហេតុ ក្រោយពីរាំងភ្លៀងឪពុកជនរងគ្រោះ បានបញ្ចាំងភ្លើងពិល ពីលើផ្ទះស្រាប់តែឃើញកូនចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ នៅដើមសង្កែមុខផ្ទះ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងរួចបានរាយការណ៍ឲ្យ នគរបាលចុះមកពិនិត្យសាកសព ភ្លាមនោះដែរកម្លាំងជំនាញ បច្ចេកទេស សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន ចុះពិនិត្យសាកសព តាមការសន្និដ្ឋានរបស់គ្រូពេទ្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយចងកសម្លាប់ខ្លួន ពិតប្រាកដមែន។

បើតាមនគរបាល ​យុវជនរងគ្រោះឈ្មោះ ឆាំ ធារ៉ា​ អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ។ ក្រោយពីការពិនិត្យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី។

ដោយឡែកប្រភពពីអ្នកជិតខាង បានបង្ហើបឲ្យដឹងថា យុវជនខាងលើចងកសម្លាប់ខ្លួន ដោយសារតូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ព្រោះប៉ុន្មានថ្ងៃមុនពេលស្លាប់នោះ គេធ្លាប់ប្រាប់អ្នកជិតខាងថា គេស្រឡាញ់កូនគេម្នាក់នៅក្នុងភូមិ ប៉ុន្តែមិនដឹងបានលុយពីណាមកដណ្តឹង ដោយសារជីវភាពគ្រួសារក្រីក្រ ដូច្នេះរហូតដល់ជនរងគ្រោះចងកសម្លាប់ខ្លួន ទើបមានការភ្ញាក់ផ្អើលតែម្តងទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តូចចិត្ត​ខ្លាំង​ពេក ព្រោះតែ​ម្តាយ​មិន​ដណ្ដឹងប្រពន្ធ​ឲ្យ

តូចចិត្ត​ខ្លាំង​ពេក ព្រោះតែ​ម្តាយ​មិន​ដណ្ដឹងប្រពន្ធ​ឲ្យ