ប៉ូលិស​បង្ក្រាប​និង​ចាប់ខ្លួន​ក្រុម​ចោរ​កាប់​ប្លន់​២​នាក់ សកម្មភាព​ពេល​រាត្រី

(ភ្នំពេញ)៖ នៅវេលាម៉ោង១០និង៩នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងនគរបាលខណ្ឌពោធិ៍ជ័យ ខណៈពេលចុះល្បាតតាមមូលដ្ឋាន បានឃាត់មុខសញ្ញាប្លន់២នាក់ ព្រមទាំងដកហូតដាវ១ដើម ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង២នាក់ តែងតែធ្វើសកម្មភាពនាពេលរាត្រី ប៉ុន្តែនៅពេលកំពុងជិះម៉ូតូប្រុងធ្វើសកម្មភាពនោះ ក៏ត្រូវបង្ក្រាបទាន់ពេលតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យ២នាក់ខាងលើ នៅព្រហ្មទណ្ឌខណ្ឌបន្តទៀត៕

ប៉ូលិស​បង្ក្រាប​និង​ចាប់ខ្លួន​ក្រុម​ចោរ​កាប់​ប្លន់​២​នាក់ សកម្មភាព​ពេល​រាត្រី