ប៉ូលិស​ឃាត់​បុរស​ម្នាក់ ពី​បទ​ប្រើប្រាស់​អាវុធ​ខ្លី​បាញ់បោះ​សេរី​ ​

ព្រះសីហនុ៖ កាលពីម៉ោងជិត៣រសៀលថ្ងៃទី៤តុលា២០១៦នេះ ជនសង្ស័យម្នាក់ឈ្មោះផេង ហេងភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មករសាឡង់របស់ក្រុមហ៊ុនថៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួននាំយកមកសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់។ នៅម្តុំផែទំនប់រលក ក្រុងព្រះសីហនុ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខ្លី(មិនស្គាល់ម៉ាក)បាញ់បោះសេរីកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣តុលា២០១៦។សមត្ថកិច្ចអះអាងថាក្រោយពីបាញ់ហើយជនសង្ស័យបានដើរឡើងទៅលើសាឡង់រួចក៏បោះកាំភ្លើងចូលទៅក្នុងទឹកសមុទ្របាត់ រកមិនឃើញឡើ00យ៕

ប៉ូលិស​ឃាត់​បុរស​ម្នាក់ ពី​បទ​ប្រើប្រាស់​អាវុធ​ខ្លី​បាញ់បោះ​សេរី​ ​