លោក​ឧកញ៉ា ទៀ វិចិត្រ ៖ តែ ២០$ សម្រាប់​ដំណើរ​កំសាន្ត​តាម​ដែន​កោះ​ទៅ​ហើយ​មក​វិញ ​

ព្រះសីហនុ៖ ជាការចូលរួមចំណែកជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ-ឣន្តរជាតិ ក្នុងដំណើរកំសាន្តទៅ កាន់ដែនកោះនានាក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ៤ខែតុលាឆ្នាំ២០១៦ លោក ឧកញ៉ា ទៀ វិចិត្រ ឣគ្គនាយកក្រុមហ៊ុន ជីធីវីស៊ីស្ពីតបូត ( G.T.V. C.speedboat service) បានរៀបចំប្រារព្វពិធីបើកសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការក្នុងការដឹកជញ្ញូនភ្ញៀវទេសចរណ៍ទៅកាន់ដែនកោះតាមនាវាទំនើប ( ឣូប័រ)ខ្នាតមធ្យមនិងខ្នាតធំដែលមានល្បឿនលឿននិងមានបំពាក់ទៅដោយ ឧបករណ៍សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរណ៍ថែមទៀតផង។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមទៀតថាក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមនាវាខាងលើនេះ បុគ្គលិកក្រុមហ៊ុននាវាមានក្រមសីលធម៌រួសរាយរាក់ទាក់ ក្នុងមួយថ្ងៃនាវាដឹកជញ្ជូនភ្ញៀវទៅកាន់ដែនកោះចំនួន4លើកលើកទី1 ចេញដំណើតនៅម៉ោង8 ព្រឹកលើកទី2ចេញដំណើរនៅម៉ោង11លើកទី3ចេញដំណើរនៅវេលាម៉ោង14និងទី4នៅវេលាម៉ោង16ដោយឡែកតម្លៃក្នុងការធ្វើដំណើរតាមនាវាខាងលើទាំងនិងមកមានតម្លៃចំនួន20$ ដុល្លា៕

លោក​ឧកញ៉ា ទៀ វិចិត្រ ៖  តែ ២០$ សម្រាប់​ដំណើរ​កំសាន្ត​តាម​ដែន​កោះ​ទៅ​ហើយ​មក​វិញ ​