ម៉ូតូ​បុក​ឡាន បណ្តាល​របួស​២​នាក់​ ​

ខេត្តប៉ៃលិន៖ ភ្ញាក់ផ្អើលកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ មុខសាលាវិទ្យាល័យអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះទាំងពី២នាក់ ឈ្មោះ ផេង ពាវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស និងឈ្មោះ ខៀវ អ៊ុំពូឡូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស ទាំងពីរនាក់មានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង ១M-១៨៨៥ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជ្រុលបុករថយន្ត ម៉ាក វីកូ (Vico) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ១ N-០៤៩៤ បើកបរដោយឈ្មោះ អឹម សារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែកបើកបរស្របទិសគ្នាពេញទំហឹងតែម្តង ៕
ម៉ូតូ​បុក​ឡាន បណ្តាល​របួស​២​នាក់​ ​