គ.ជ.ប.៖ ទាហាន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ-សង្កាត់មិន​ត្រឹមត្រូវ​

អ្នកនាំពាក្យអាជ្ញាធររៀបចំការបោះឆ្នោតទូទាំងប្រទេសបានលើកឡើងថា ក្រុមមន្ត្រីនៅក្នុងខេត្តព្រះវិហារមានកំហុស ដោយបានចុះឈ្មោះទាហានមួយក្រុមដែលមិនបានរស់នៅ ឬធ្វើការជាប្រចាំនៅទីនោះឡើយ ប៉ុន្តែលោកបានបន្ថែមថា ពួកគេប្រហែលជាទទួលបានការអនុញ្ញាតដោយសារទាហានទាំងនោះអាចទៅឃ្លាំមើលនៅការិយាល័យបោះឆ្នោតទាំងនោះនៅឆ្នាំក្រោយ។ ក្រុមសង្កេតការណ៍បោះឆ្នោតបានលើកឡើងថា ការចុះឈ្មោះទាំងនេះបានរំលោភច្បាប់ ឬជាងនេះទៅទៀតនោះ កត់សម្គាល់ឱ្យឃើញពីការអនុវត្តដ៏ធូររលុងប្រកបដោយគ្រោះថ្នាក់។ គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី២២ ខែកញ្ញា ដោយអះអាងថា ទាហាននៅក្នុងខេត្តចំនួនបី គឺខេត្តបាត់ដំបង ព្រះវិហារ និងខេត្តសៀមរាប ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយនៅក្រៅឃុំ-សង្កាត់ដែលពួកគេរស់នៅ និងបម្រើការជាយោធា។ ច្បាប់បោះឆ្នោតដែលត្រូវបានអនុម័តកាលពីឆ្នាំមុនចែងថា អ្នកដែលចុះឈ្មោះបោះឆ្នោតបាន ត្រូវតែមានអាសយដ្ឋាន ឬលំនៅដ្ឋាននៅក្នុងឃុំ-សង្កាត់ដែលពួកគេត្រូវបោះឆ្នោត”។ កាលពីម្សិលមិញ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប. មានប្រសាសន៍ថា ក្រុមសង្កេតការណ៍របស់គណៈកម្មាធិការនេះបានអះអាងថា ទាហាន៩០នាក់នៅក្នុងខេត្តព្រះវិហារកាលពីពេលថ្មីៗនេះបានចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំឆែប២ ស្រុកឆែប កន្លែងដែលពួកគេគ្មានលំនៅដ្ឋាននៅទីនោះ និងគ្មានជាប់ព្រំប្រទល់ឃុំ-សង្កាត់ដែលពួកគេឈរជើងជាមួយអង្គភាពយោធារបស់ខ្លួនឡើយ។ លោកបានថ្លែងថា ពួកគេបានចុះឈ្មោះនៅក្នុងឃុំឆែប២នៅថ្ងៃដែលពួកគេមិនធ្វើការ និងធ្វើការជាកម្មករនៅពេលថ្ងៃនៅលើចម្ការអំពៅក្នុងមូលដ្ឋាន។ លោកបានមានប្រសាសន៍ថា “ពួកគេបានចុះឈ្មោះនៅក្នុងឃុំដែលពួកគេកំពុងកាប់អំពៅ ហើយលោកមេឃុំមិនបានយល់ឡើយ ហើយបានអនុញ្ញាតឱ្យពួកគេចុះឈ្មោះ ដូច្នេះមិនមានការស្វែងយល់ពីនីតិវិធីឡើយ”។ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គ.ជ.ប.រង់ចាំរបាយការណ៍ពីខេត្តពីរផ្សេងទៀតមុនពេលសម្រេចថាតើត្រូវធ្វើអ្វីអំពីទាហានទាំង៩០នាក់នៅក្នុងខេត្តព្រះវិហារនេះ។ ប៉ុន្តែលោកបានលើកឡើងថា ស្ថានភាពរបស់ពួកគេទាំងស្របច្បាប់និងខុសច្បាប់។ លោកបានថ្លែងថា “វាមិនត្រឹមត្រូវ ហើយក៏មិនខុសដែរ។ […]

The post គ.ជ.ប.៖ ទាហាន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ-សង្កាត់មិន​ត្រឹមត្រូវ​ appeared first on The Cambodia Daily.