រឿង “សមុទ្រ​ភ្លើង” ត្រៀម​បញ្ចាំង​នៅ Major Cineplex by Cellcard 4DX ស្អែកនេះ

ភាពយន្ត​ហូលីវូដ Deepwater Horizon ឬ “សមុទ្រ​ភ្លើង” ដែល​និយាយ​ពី​គ្រោះ​មហន្តរាយ​របស់​អាមេរិក​ បាន​ផ្ទុះ​អណ្ដូង​រ៉ែ​នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិច​នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ជា​ប្រភេទ 4DX ស្អែក​នេះ​ទៅ។

 

រឿង “សមុទ្រ​ភ្លើង” ត្រៀម​បញ្ចាំង​នៅ Major Cineplex by Cellcard 4DX ស្អែកនេះ

នារី ឆ្វេង​ដៃ ជាអ្នក​តំណាង​រោងកុន កណ្ដាល​អ្នក​តំណាង​អ្នក​នាំ​រឿង និង បុស​ខាង​ឆ្នាំ​ដៃ MC

 

នៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​កាលពី​ល្ងាច​មិញ​នៅ Major Cineplex by Cellcard អ្នក​តំណាង​នាំ​រឿង​​​នេះ​មក​​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា” “សមុទ្រ​ភ្លើង” គឺជា​រឿង​រ៉ាវ​កាលពី​ថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០១០ ដែល​ជា​ព្រឹត្តិការណ៍​ផ្ទុះ​ឧបករណ៍​ខួង​ប្រេង Deepwater Horizon និង​បណ្ដាល​ឲ្យ​លេច​ធ្លាយ​ប្រេង​រាប់ពាន់​លីត្រ​ចូល​ទៅ​ក្នុង​ឈូងសមុទ្រ​ម៉ិកស៊ិក ហើយ​នេះ​ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​​សហរដ្ឋអាមេរិក​ដែរ”។

 

រឿង​ផ្ទុះ​អណ្ដូង​ប្រេង Deepwater Horizon មាន​ការ​សម្ដែង​ពី​កំពូល​តារា​ហូលីវូដ Mark Wahlberg គឺ​ជា​តួឯក​ឈ្មោះ Mike Williams ដែល​បាន​ជួយ​សង្គ្រោះ​នាវិក​ដទៃ​ទៀត​ពី​ហេតុការណ៍​នោះ។

 

រឿង “សមុទ្រ​ភ្លើង” ត្រៀម​បញ្ចាំង​នៅ Major Cineplex by Cellcard 4DX ស្អែកនេះ

 

ចំណែក​អ្នក​តំណាង​ពី Major Cineplex by Cellcard វិញ​បាន​ឲ្យ​ដឹង​ថា ព្រោះ​តែ Deepwater Horizon ឬ “សមុទ្រ​ភ្លើង” ជា​ភាពយន្ត​ដ៏​ល្អ ដូចនេះ​ហើយ​បើ​បាន​ទស្សនា​ជា​ប្រភេទ 4DX ធានា​ថា​នឹង​ទទួល​បាន​ទស្សនិកជន​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​មិន​ធ្លាប់​មាន។ ដូចនេះ​កុំឲ្យ​ខកខាន​ភាពយន្ត​ដ៏​ល្អ និង​ទទួល​រសជាតិ​ថ្មី​កុំ​ភ្លេច​ទៅ​ទស្សនា​នៅ Major Cineplex by Cellcard ប្រភេទ 4DX ចាប់ពី​ស្អែក​នេះ​តទៅ៕

 

 

ចុចអាន៖ចាប់បាន​អ្នក​លួច Live រឿង “ចន្ទ្រា” និង “រថភ្លើង​ទៅ​ប៊ូសាន” នៅ Major Cineplex by Cellcard

 

អត្ថបទ៖ទ្រី រ៉ាវី