មិនធម្មតាទេ… ឥលូវនេះ ក្នុង ១ យប់ ENO លែងរកបាន ៥ ដុល្លារដូចមុនទៀតហើយ!

6 Videos


ENO គឺជាតារាចម្រៀងមានប្រជាប្រិយម្នាក់ក្នុងពិភពលិស្បៈ លោក ENO ត្រូវបានគេស្គាល់តាមរយៈបទល្បីៗមួយចំនួននាពេលបច្ចុប្បន្នដូចជាបទ «អូនកុំយំកុំយំ» «មានសិទ្ធិអីដើរចេញពីបង» ជាដើម ។ ប្រិយមិត្តចង់ដឹងទេថា បន្ទាប់ពីតារាចម្រៀង ENO ចាប់មានឈ្មោះល្បីគួរសមក្នុងវិស័យចម្រៀង តើលោកអាចរកចំណូលបានប៉ុន្មានក្នុង ១ យប់ ?

មិនធម្មតាទេ… ឥលូវនេះ ក្នុង ១ យប់ ENO លែងរកបាន ៥ ដុល្លារដូចមុនទៀតហើយ!

ជាការពិត បើតាមការរៀបរាប់របស់លោក ENO តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានឱ្យដឹងថា បើធៀបតាំងពីពេលដែលលោកទើបតែឈានចូលប្រឡូកក្នុងសិល្បៈលើកដំបូង ដោយច្រៀងក្នុងរង្គសាលមួយ លោករកបានត្រឹមតែ ៥ ដុល្លារតែប៉ុណ្ណោះក្នុង ១ យប់ ប៉ុន្តែសម្រាប់ឥលូវនេះក្នុង ១ យប់ លោកអាចរកចំណូលពីការច្រៀងនេះបានរហូតដល់ខ្ទង់ជាង ១០០០ ដុល្លារ តាមរយៈការប្រគំតន្ត្រីនានា ។

មិនធម្មតាទេ… ឥលូវនេះ ក្នុង ១ យប់ ENO លែងរកបាន ៥ ដុល្លារដូចមុនទៀតហើយ!

លោក ENO ក៏បានបង្ហើបប្រាប់ពីវាសនារបស់លោកកាលពីឈានជើងចូលច្រៀងលើកដំបូងផងដែរថា កាលណោះលោកពិតជាជួបការលំបាកច្រើនក្នុងវិស័យនេះ ហើយលោកត្រូវដើរតាមរង្គសាលដើម្បីដូរយកកំរៃផ្គត់ផ្គងជីវភាព ដោយក្នុង ១ យប់ លោករកបានតែចំនួនប្រាក់ ៥ ដុល្លារទេ ដែលធ្វើឱ្យលោកត្រូវក្បិតក្បៀតលៃលកសម្រាប់អាហារបីរបស់លោក ។

មិនធម្មតាទេ… ឥលូវនេះ ក្នុង ១ យប់ ENO លែងរកបាន ៥ ដុល្លារដូចមុនទៀតហើយ!

លោកបានបន្តទៀតថា ទម្រាំតែមានឈ្មោះគេស្គាល់មកដល់សព្វថ្ងៃ លោកបានឆ្លងកាត់រឿងរ៉ាវជីវិតពិបាកៗច្រើនណាស់ ប៉ុន្តែរហូតមកដល់ឥលូវលោកហាក់បានប្រសើរបន្តិចហើយ ព្រោះលោកត្រូវបានគេស្គាល់ច្រើន ហើយឱកាសចេញរកចំណូលពីវិស័យនេះទៀតសោតក៏មានច្រើនគួរសម ៕          សាកល

មិនធម្មតាទេ… ឥលូវនេះ ក្នុង ១ យប់ ENO លែងរកបាន ៥ ដុល្លារដូចមុនទៀតហើយ!មិនធម្មតាទេ… ឥលូវនេះ ក្នុង ១ យប់ ENO លែងរកបាន ៥ ដុល្លារដូចមុនទៀតហើយ!មិនធម្មតាទេ… ឥលូវនេះ ក្នុង ១ យប់ ENO លែងរកបាន ៥ ដុល្លារដូចមុនទៀតហើយ!