Sir Alex បើក​ភ្លើង​ខៀវ​ឲ្យ​ Man Utd នាំ​យក​កីឡាករ​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​របស់​ Benfica

កាលពីពេលថ្មីៗនេះក្លឹប Manchester United បានបង្ហើបពីគម្រោងនៃការនាំយកខ្សែបម្រើប្រយុទ្ធវ័យទើបតែ១៨ឆ្នាំមួយរូបរបស់ក្លឹប Benfica គឺកីឡាករ Renato Sanches ។ យ៉ាងណាពាក់ព័ន្ធនឹងគម្រោងនេះអតីតគ្រូបង្វឹកដ៏ជោគជ័យរបស់ក្លឹប Man Utd គឺលោក Sir Alex Ferguson ក៏បានបង្ហើបពីការពេញចិត្តចំពោះកីឡាករវ័យក្មេងរូបនោះផងដែរ ។

តាមពិតកីឡាករ Sanches ទើបតែបានដំឡើងឲ្យលេងឈុតធំរបស់ក្លឹប Benfica នៅរដូវកាលនេះប៉ុណ្ណោះដោយគេបង្ហាញខ្លួន១៨ប្រកួតនឹងស៊ុតបញ្ចូលទីបានចំនួន២គ្រាប់ ក៏ប៉ុន្តែអ្វីដែលជាចំណុចពិសេសកីឡាកររូបនេះគឺគេមានភាពរហ័សរហួន មានជំនាញគ្រប់គ្រងបាល់និងតិចនិកញាក់បាល់យ៉ាងល្អ ហើយនឹងភាពវ័យឆ្លាតក្នុងការបញ្ជូនបាល់ផងដែរ ។

តោះចង់ដឹងថាសមត្ថភាពនៃការលេងរបស់គេយ៉ាងណាសូមទស្សនាទាំងអស់ ៖

សូមបញ្ជាក់ថាបើយោងតាមគេហទំព័រ The Express បានឲ្យដឹងថាបច្ចុប្បន្នក្លឹប Man Utd គ្រោងធ្វើដេញថ្លៃយកខ្សែបម្រើប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយហ្គាល់រូបនេះនាពេលឆាប់ៗខាងមុខក្នុងតម្លៃប្រមាណជា៤៧.៧លានផោនឯណោះ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Sir Alex បើក​ភ្លើង​ខៀវ​ឲ្យ​ Man Utd នាំ​យក​កីឡាករ​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​របស់​ Benfica已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:បច្ចេកវិទ្យា
Tags: