គ្រាន់​តែ​លឺ​ថា​ Real Madrid ចង់​បាន​អ្នក​ចាំ​ទី​ខ្លួន​ Chelsea ដាក់​តម្លៃ​ឡើង​កប់​ម៉ង​

កាល​ពី​ដើម​រដូវ​កាល​ក្លឹប​ Real Madrid បាន​បរាជ័យ​ក្នុង​នាំ​យក​អ្នក​ចាំ​ទី​មួយ​រូប​របស់​ក្លឹប​ Man Utd គឺ​ David De Gea រួច​ម្ដង​ទៅ​ហើយ​ យ៉ាង​ណា​មួយ​រយៈ​ថ្មីៗ​នេះ​ក្លឹប​ Real Madrid បាន​បង្ហើប​ឲ្យ​ដឹង​ពួក​គេ​គ្រោង​នាំ​យក​អ្នក​ចាំ​ទី​មួយ​រូប​មក​ចូល​រួម​ជា​មួយ​ក្លឹប​នា​រដូវ​កាល​ថ្មី​ប៉ុន្តែ​មិន​មែន​ De Gea ទៀត​ទេ​ តែ​ជា​អ្នក​ចាំ​ទី​របស់​ក្លឹប​ Chelsea វិញ​ម្ដង​គឺ​កីឡាករ​ Thibaut Courtois ។

ខណៈ​មូល​ហេតុ​ដែល​ធ្វើ​ Real Madrid ចាប់​អារម្មណ៍​អ្នក​ចាំ​ទី​វ័យ​២៣​ឆ្នាំ​របស់​ក្លឹប​ Chelsea នោះ​វិញ​ ព្រោះ​កីឡាករ​ Courtois ធ្លាប់​មាន​បទ​ពិសោធន៍​នៅ​ក្រប​ខណ្ឌ​ La Liga ដោយ​គេ​ធ្លាប់​លេង​ជាមួយ​ក្លឹប​ At Madrid អស់​រយៈ​ពេល​៣​ឆ្នាំ​មុន​ពេល​ផ្លាស់​មក​ Chelsea ហើយ​អ្នក​ចាំ​ទី​រូប​នោះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​អ្នក​ចាំទី​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ផង​ដែរ​ ។

សម្រាប់​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ Chelsea មិន​សូវ​ជា​រីករាយ​ប៉ុន្មាន​ទេ​ព្រោះ​បច្ចុប្បន្ន​ Courtois ជា​ជម្រើស​អ្នក​ចាំ​ទី​ដ៏​ល្អ​របស់​ពួក​គេ​ ហើយ​ការ​សម្រេច​ចិត្ត​លក់​ Peter Cech ឲ្យ​ទៅ​ Arsenal កាល​ពី​ដើម​រដូវ​កាល​ក៏​ព្រោះ​ពឹង​ផ្អែក​ថា​ពួក​គេ​មាន​អ្នក​ចាំទី​វ័យ​ក្មេង​ដ៏​ល្អ​នេះ​ដែរ​ ដូចនេះ​ដើម្បី​បង្អាក់​ការ​ប៉ុន​ប៉ង​របស់​ក្លឹប​ Real Madrid ក្លឹប​ Chelsea បាន​ដាក់​តម្លៃ​កីឡាករ​ Courtois ដល់​តម្លៃ​៧៣​លាន​ផោន​ឲ្យ​ណោះ​ ។

សូម​បញ្ជាក់​ថា​កំណត់​ត្រា​ផ្ទេរ​អ្នក​ចាំ​ទី​ថ្លៃ​បំផុត​គឺ​ជា​កំណត់​ត្រា​របស់​ Gianluigi Buffon ដែល​ផ្ទេរ​ពី​ក្លឹប​ Parma ទៅ​កាន់​ក្លឹប​ Juvetus ក្នុង​តម្លៃ​៤០​លាន​ផោន​ ។ ដូចនេះ​ការ​ដាក់​តម្លៃ​របស់​ក្លឹប​ Chelsea គឺ​លើស​កំណត់​ត្រា​ចាស់​ជិត​២​ដង​ឯណោះ​ ។

រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​ការ​ដាក់​តម្លៃ​ខ្ពស់​បែប​នេះ​អាច​ធ្វើ​ក្លឹប​ Real Madrid បញ្ឈប់​ការ​ប៉ុន​ប៉ង​នេះ​ឬ​យ៉ាង​ណា​ ?

ប្រភព ៖ 
ប្រែ​សម្រួល ៖ វិចទ័រ

  • គ្រាន់​តែ​លឺ​ថា​ Real Madrid ចង់​បាន​អ្នក​ចាំ​ទី​ខ្លួន​ Chelsea ដាក់​តម្លៃ​ឡើង​កប់​ម៉ង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: