សម្តេចតេជោសែន ចាត់អោយចៅហ្វាយខេត្ត តាកែវ រកយុត្តិធម៍ ក្នុងករណី បុគ្គលិក ធនាគារភូមិ ចូលគាស់ផ្ទះ កូនបំណុល

ករណីមន្ត្រីឥណទានធនាគារភូមិគាស់ផ្ទះតាយាយកូនបំណុល សម្ដេចតេជោ ហ៊ុន សែន ចាត់អោយចៅហ្វាយខេត្តរកយុត្តិធម៌ជូនតាយាយរងគ្រោះ ។

តាកែវ: សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់អោយអាជ្ញាធរខេត្ត ចុះជួយអន្តរាគមន៍ និងរកយុត្តិធម៌អោយ យាយតា ដែលបានត្រូវបុគ្គលិកធនាគារភូមិ រួមជាមួយមេភូមិ បានចូលទៅគាស់ផ្ទះ របស់ពួកគាត់ ដែលមិននៅផ្ទះ ដោយគ្មានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ហើយបានយកសភារៈមានតម្លៃមួយចំនួន យកទៅលក់ឡៃឡង់ ដើម្បីបង្គ្រប់ការបង់ប្រាក់ សងតាមការកំណត់របស់ធនាគារ ដែលមានការយឺតយ៉ាវ ក្នុងការសង ២0 ថ្ងៃនោះ។

Loading...

បន្ទាប់ពីទទួលការណែនាំ និងចង្អុលបង្ហាញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការបញ្ជាផ្ទាល់ពីលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៦ លោកស្រី នូ សុវណ្ណី អភិបាលរងខេត្តតាកែវ បានចុះពិនិត្យ និងដោះស្រាយវិវាទមួយចំនួន ដែលពាក់ព័ន្ធជាមួយ លោកតា លោកយាយ ដែលត្រូវក្រុម បុគ្គលិកធនាគារភូមិ ចូលទៅគាស់ផ្ទះ កកាយយកទ្រព្យសម្បត្តិ មកលក់ឡៃឡុង ដើម្បីបង់លុយបង្គ្រប់សងប្រចាំខែ ដោយគ្មានការដឹងឮពីសមត្ថកិច្ច និងអាជ្ញារធរពាក់ព័ន្ធនានានោះ អោយយកត្រឡប់មកវិញទាំងអស់ បើសិនជាអ្នកណា ដែលពាក់ព័ន្ធទទួលទិញ នូវសម្ភារៈ ដែលកើតចេញពីការលួច ឬក៏ប្លន់នេះ មិនព្រមយកមកវិញនោះ នឹងត្រូវចាត់ការ តាមនីតិវិធីច្បាប់ ហើយចំពោះរឿងលុយ អ្នកទិញបានអោយលុយ ទៅអ្នកណា ទៅយកពីអ្នកនឹងមកវិញ ។

លោកស្រី បានបញ្ជាក់ថា ចំពោះបុគ្គលិករបស់ ធនាគារភូមិ ដែលឡើងទៅគាស់យក ទ្រព្យសម្បត្តិរបស់តាយាយនោះ នឹងត្រូវធ្វើការស៊ើបអង្កេត រកមុខពីសមត្ថកិច្ចប៉ូលិស នឹងចាត់ការតាមនីតិវិធីច្បាប់ ដោយមិនអាចលើកលែងឡើយ ព្រោះក្នុងប្រទេស មានច្បាប់ មិនអាចធ្វើការងារផ្លូវកាត់ ដូចជាពួកព្រៃបានទេ ហើយក៏ជាការព្រមានមួយ ដល់បុគ្គលិកនៅស្ថាប័នមួយ ដែលមកគាបសង្កត់ ប្រជាពលរដ្ឋបែបនេះ ។

សម្តេចតេជោសែន ចាត់អោយចៅហ្វាយខេត្ត តាកែវ រកយុត្តិធម៍ ក្នុងករណី បុគ្គលិក ធនាគារភូមិ ចូលគាស់ផ្ទះ កូនបំណុល

លោកអធិការរង ស្រុកកោះអណ្តែត បានអោយដឹងថា លោកនឹងតាមរកវត្ថុ មួយចំនួនទៀត ដែលជាសម្ភារៈរបស់ លោកតា លោកយាយនោះ មកអោយគាត់វិញ អោយទាន់តែអស់ ហើយនឹងធ្វើការស៊ើបអង្កេត រកអ្នកពាក់ព័ន្ធ ក្នុងករណីគាស់ផ្ទះ ដើម្បីយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ កុំចេះតែហ៊ាន ធ្វើផ្លូវកាត់បែបនេះ ។

លោក ពូ ចាន់ ពូយ និងកូនស្រី ដែលត្រូវជាអ្នកធានា និងត្រូវជាអ្នក ដែលបុគ្គលិកធនាគារភូមិ ចោទប្រកាន់ថា គាត់ជាអ្នកចូលគាស់ផ្ទះ របស់តាយាយ ដែលត្រូវជាបងថ្លៃ ដើម្បីយកសម្ភារៈ មកលក់នោះថា ក្នុងថ្ងៃកើតហេតុ ដែលក្រុមបុគ្គលិក ធនាគារភូមិនោះ នាំគ្នា ៥ ទៅ ៦ នាក់ ទៅគាស់ផ្ទះ គឺរូបលោក ត្រូវបានបុគ្គលិកធនាគារភូមិ ធ្វើការគាបសង្កត់ ដោយដាក់បន្ទុក មកលើរូបលោក។ បើសិនជាលោកមិនចូលរួម ក្នុងសកម្មភាពនេះទេ លោកត្រូវតែសងជំនួស បងថ្លៃរបស់គាត់។ ដោយមានការភ័យខ្លាច គេមករឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន ទាំងខ្លួនមិនបានទទួលផលអ្វីសោះ រូបលោកក៏ព្រមទទួល ផ្តិតមេដាយធ្វើជាសាក្សី ក្នុងការលក់សម្ភារៈ របស់បងគាត់ ដើម្បីលក់ឡៃឡង់ យកលុយមកបង់បង្គ្រប់ នៅខែនេះសិន ហើយសល់ប៉ុន្មាន ចាំពេលក្រោយទៀត ខាងអង្គការធ្វើយ៉ាងណា ជារឿងរបស់អង្គការ ។

លោកមេភូមិ បានបញ្ជាក់ថា ក្នុងហេតុការខាងលើ លោកបានចូលរួម ក្នុងការចូលគាស់ កកាយយកទ្រព្យសម្បត្តិ របស់តាយាយនោះ ពិតប្រាកដមែន តែលោកមិនចូលទៅក្នុង ឬមួយក៏ឡើងទៅលើផ្ទះរបស់គាត់ ធ្វើសកម្មភាពនោះទេ គ្រាន់តែគេហៅគាត់ អោយដឹងឮតែប៉ុណ្ណោះ ហើយគ្រាន់តែដើរក្បែរផ្ទះ។ ចំណែកឯរឿងឡើងគាស់ផ្ទះនោះ ជារឿងរបស់បុគ្គលិកធនាគារភូមិ ធ្វើសកម្មភាព គាត់មិនពាក់ព័ន្ធទេ ។

គួររំលឹកផងដែរថា ក្នុងហេតុការណ៍ ធ្វើសកម្មភាពគាស់ផ្ទះ របស់តាយាយ ដែលជាកូនបំណុលរបស់ធនាគារភូមិនេះ គឺកើតឡើងនៅភូមិគោកដូង ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ ៕

សម្តេចតេជោសែន ចាត់អោយចៅហ្វាយខេត្ត តាកែវ រកយុត្តិធម៍ ក្នុងករណី បុគ្គលិក ធនាគារភូមិ ចូលគាស់ផ្ទះ កូនបំណុល

សម្តេចតេជោសែន ចាត់អោយចៅហ្វាយខេត្ត តាកែវ រកយុត្តិធម៍ ក្នុងករណី បុគ្គលិក ធនាគារភូមិ ចូលគាស់ផ្ទះ កូនបំណុល

សម្តេចតេជោសែន ចាត់អោយចៅហ្វាយខេត្ត តាកែវ រកយុត្តិធម៍ ក្នុងករណី បុគ្គលិក ធនាគារភូមិ ចូលគាស់ផ្ទះ កូនបំណុល

សម្តេចតេជោសែន ចាត់អោយចៅហ្វាយខេត្ត តាកែវ រកយុត្តិធម៍ ក្នុងករណី បុគ្គលិក ធនាគារភូមិ ចូលគាស់ផ្ទះ កូនបំណុល

សម្តេចតេជោសែន ចាត់អោយចៅហ្វាយខេត្ត តាកែវ រកយុត្តិធម៍ ក្នុងករណី បុគ្គលិក ធនាគារភូមិ ចូលគាស់ផ្ទះ កូនបំណុល

សម្តេចតេជោសែន ចាត់អោយចៅហ្វាយខេត្ត តាកែវ រកយុត្តិធម៍ ក្នុងករណី បុគ្គលិក ធនាគារភូមិ ចូលគាស់ផ្ទះ កូនបំណុល

ប្រភព៖ khempire