និស្សិត​​ស្រីពូកែ​​​ ផ្នែក​ច្បាប់​ម្នាក់​ឈប់​ពី​ការ​សិក្សា​ទៅ​ធ្វើ​ជា​តារា​សិច

នាង Angelina Doroshenkova ជា​អតីត​និស្សិត​ពូកែ​ផ្នែក​ច្បាប់​នៅ​ក្នុង​ទីក្រុង​ Smolensk និង​ជា​អតីត​ម្ចាស់​មេដាយ​កីឡា​អូឡាំពិក​របស់​រុស្ស៊ី​បែរ​ជាចាប់​អាជីបថ្មី​មួួយទៀត​ជា​តារាសិច​ទៅ​វិញ។

មិត្ត​រួម​ថ្នាក់​​បាន​ឃើញ​​​​ រូប​ថត​របស់​នាង​គឺ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដោយ​សារ​តែ​នាង​បាន​ពន្យា​ពេល​ការ​សិក្សា​​​ទៅ​ចាប់​យក​អាជីព​ជា​តារា​សិច​កន្លង​ទៅ។ យ៉ាង​ណា​មិញ​នាង Doroshenkova ដែល​មាន​ឈ្មោះ​ក្នុង​រឿង​សិច​ថា Ally Breelsen មាន​អាយុ ២១ ឆ្នាំ កំពុង​រស់​នៅ​ទីក្រុង​ Budapest ​នៃ​ប្រទេស​ហុងគ្រី​។

បើ​យោង​ទៅ​តាម​គេហទំព័រ​ News.com.au : បាន​ឲ្យ​ដឹង​ទៀត​ថា មិត្តភ័ក្ដិនាងបាន​ឃើញ​រូប​នាង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ការដើរថត​រឿងសិច​តាម​ប្រទេស​នានា​ជុំវិញ​ទ្វីបអឺរ៉ុប។ មិត្តភ័ក្ដិ​របស់​នាង​បាន​ឲ្យដឹង​ទៀត​ថា “វា​មិន​គួរ​ឲ្យ​ជឿ នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​មិត្ត​របស់​ខ្ញុំ​កាល​ពី​អាទិត្យ​មុនក្នុង​រូប​ជា​ច្រើន​សន្លឹក​ពី​ក្រុម​ការងារ​ថត​រឿង​របស់​នាង​បាន​បង្ហោះ​ចូល​បណ្តាញ​សង្គម”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​សង្គម Twitter​ បាន​សរសេរ​ថាៈ Ally ថត​រឿង​ជា​លើក​ដំបូង​របស់​ខ្លួន​ដែល​គេ​ហៅ​ថា Alley in Bed with Two Men “មានន័យថា Alley គេ​លើ​គ្រែ​ជាមួយ​និង​បុរស​ពីរ​នាក់​”៕
និស្សិត​​ស្រីពូកែ​​​ ផ្នែក​ច្បាប់​ម្នាក់​ឈប់​ពី​ការ​សិក្សា​ទៅ​ធ្វើ​ជា​តារា​សិច

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ 

  • និស្សិត​​ស្រីពូកែ​​​ ផ្នែក​ច្បាប់​ម្នាក់​ឈប់​ពី​ការ​សិក្សា​ទៅ​ធ្វើ​ជា​តារា​សិច已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: