កីឡាករ Mauricio Isla ជួយ​ឈីលី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខណៈ  Edinson Cavani និង Jorge Fucile ទទួល​បាន​កាត​ក្រហម

ឈីលី​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ខណៈ​ដែល​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ដែល​មាន​គ្នា​ត្រឹម​តែ​៩​នាក់ ដោយសារ​តែ​កីឡាករ​ Cavani ទទួល​បាន​ការ​ពិន័យ​កាត​ក្រហម​ក្នុង​នាទី ៦៣ និង Fucile  កាត​ក្រហម​ក្នុង​នាទី ៩០ ​ដោយ​លទ្ធផល​បញ្ចប់​ឈីលី​យកឈ្នះ​អ៊ុយរុយហ្គាយ​ ១-០ ​។

ក្រុម​ជម្រើស​ជាតិ​ឈីលី​មិន​ធ្វើ​ឱ្យ​បាក់​មុខ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ឡើយ​ក្នុង​ការ​ប្រកួត​ជាមួយ​អ៊ុយរុយហ្គាយ​ ដោយ​បើក​ការ​វាយ​សម្រុក​តាំង​ពី​បើក​ឆាក​ដំបូង ប៉ុន្តែ​មិន​ទាន់​មាន​​ការ​ស៊ុត​បញ្ចូល​ទី​បាន​ទេ​នៅ​តង់​ទី​មួយ ក្នុង​តង់​ទី២ នៅ​នាទី ៦៣ ​កីឡាករ​ Cavani ទទួល​បាន​កាត​លឿង​លើ​ទី​ ២ ត្រូវ​បាន​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទី​លាន​ប្រកួត​​​។

នៅ​នាទី​៨១ ​ដោយ​ថ្វី​ជើង​ខ្សែ​ការពារ Mauricio Isla ស៊ុត​ទម្លុះ​ខ្សែការពារ​៤​នាក់ អាច​ទំលាយ​សំណាញ់​ក្រុម​អ៊ុយរុយហ្គាយ​ បាន​សម្រេច ។

ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ ក្រុម​ទាំង​ពីរ​នៅ​តែ​វាយ​សម្រុក​គ្នា​មិន​ឈប់​ឈរ​សោះ រហូត​ដល់​នាទី​៨៨​ក៏​បាន​ធ្វើ​ឱ្យ​ខ្សែ​ការពារ Jorge Fucile ​របស់​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Copa America ​ច្រើន​ជាង​គេ​ ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ម្នាក់​ទៀត បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​ពីរ​ដង​ដែរ។ ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​ ​ឈីលី​ឈ្នះ​អ៊ុយរុយហ្គាយ​ ១-០ ​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មុន​គេ៕


ប្រភព៖ dailymail

  • កីឡាករ Mauricio Isla ជួយ​ឈីលី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខណៈ  Edinson Cavani និង Jorge Fucile ទទួល​បាន​កាត​ក្រហម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: