គ្រូ​បង្វឹក ហុងកុង ​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​កីឡាករ​កម្ពុជា

លោក Kim Pan-Gon ​គ្រូ​បង្វឹក​ក្រុម​ហុងកុង​បាន​និយាយ​ថា​ក្រោយ​ពី​កម្ពុជា​បាន​ទៅ​ហ្វឹកហាត់​នៅ​សិង្ហបុរី​បាន​១០​ថ្ងៃ​ហើយ​នោះ ពួកគេ​នឹង​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង ហើយ​ពិត​ជា​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​ពិបាក​នឹង​យក​ឈ្នះ​ជា​មិន​ខាន​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ CLEAR នា​ល្ងាច​ថ្ងៃ​ស្អែក។

 

គ្រូ​បង្វឹក ហុងកុង ​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​កីឡាករ​កម្ពុជា លោក Kim Pan-Gon ​

 

ក្នុង​សន្និសីទ​កាសែត​អម្បាញ់មិញ​នេះ លោក Kim ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ក្រុម​កម្ពុជា​ពិត​ជា​ពង្រឹង​សមត្ថភាព​បាន​ល្អ​មែន​ត្រឹម​រយៈ​ពេល​ខ្លី​នេះ ខណៈ​​​លោក​មាន​ការ​ភ្ញាក់ផ្អើល​តាំង​ពី​បាន​លេង​ជាមួយ​ក្នុង​ប្រកួត​មិត្តភាព​លើក​មុន​មក​ម្ល៉ោះ។ ដូច្នេះ​ហើយ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​នេះ វា​នឹង​កាន់​តែ​ពិបាក​សម្រាប់​ហុងកុង​ក្នុង​ការ​យក​ជ័យ​ជម្នះ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ផង។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី គ្រូ​បង្វឹក​វ័យ​៤៧​ឆ្នាំ​រូប​នេះ រំពឹង​ថា ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ដដែល ហើយ​កីឡាករ​ក្រុម​ហុង​កុង​ទាំង​អស់​ត្រូវ​ប្រឹង​ទាំងអស់​គ្នា។

 

គ្រូ​បង្វឹក ហុងកុង ​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​កីឡាករ​កម្ពុជា

 

កម្ពុជា​នឹង​ប្រកួត​មិត្តភាពអន្តរជាតិ CLEAR ​ជាមួយ​ហុងកុង​នៅ​ល្ងាច​ស្អែក​នេះ វេលា​ម៉ោង​៦:៣០​នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ដោយ​ការ​ប្រកួត​នេះ​ដើម្បី​​ឱ្យ​កម្ពុជា​ត្រៀម​ចូល​ខ្លួន​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ឆ្នាំ​២០១៦​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ