លោក​អូបាម៉ា ៖ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ធ្វើ​ឲ្យ​ពិភពលោក​​កាន់​តែ​មាន​សុវត្ថិភាព​

លោក​អូបាម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ សហរដ្ឋអាមេរិក​ និង​ពិភពលោក​ នឹង​កាន់​តែ​មាន​សន្តិសុខ​ បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ។​ លោក​បាន​បន្ត​ថា​ ថ្ងៃ​ម្សិលមិញ​បាន​​កំណត់​នូវ​បង្គោល​​ដែល​រារាំង​ប្រទេស​អ៊ីរ៉ង់​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ ហើយ​អ្វី​ដែល​សំខាន់​ថែម​ទៀត​​នោះ​ គឺ​យើង​អាច​សម្រេច​បាន​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ​ តាមរយៈ​នយោបាយ​ការទូត​ ដោយ​គ្មាន​ពឹងផ្អែក​លើ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​​ឡើយ​។

ចាប់​ពី​ពេល​នេះ​ទៅ​ ទំនាក់ទំនង​រវាង​អាមេរិក​ និង​អ៊ីរ៉ង់​​ក៏​ត្រូវ​បាន​កែប្រែ​ផង​ដែរ​។ ក្នុង​នោះ​ដែរ​ ភ្នាក់ងារ​ថាមពល​អាតូមិច​អន្តរជាតិ​ បាន​បញ្ជាក់​ថា​ អ៊ីរ៉ង់​បាន​យល់​ព្រម​អនុវត្ត​តាម​កិច្ចព្រមព្រៀង​របស់​ខ្លួន​ដែល​តម្រូវ​ឲ្យ​អ៊ីរ៉ង់​ដក​ចេញ​វិញ​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ហើយ​ចំណែក​លោក​អូបាម៉ា​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​បង្គាប់​ឲ្យ​ដក​ចេញ​នូវ​ទណ្ឌកម្ម​ដែល​ពាក់​ព័ន្ធ​នឹង​នុយក្លេអ៊ែរ​ពី​អ៊ីរ៉ង់​វិញ​​​ផង​ដែរ​​ ។

ស្រប​គ្នា​នឹង​កិច្ច​ព្រមព្រៀង​នេះ​ដែរ​ ប្រទេស​អ៊ីរ៉ង់​បាន​ដោះលែង​អ្នក​ទោស​ជន​ជាតិ​អាមេរិក​៥នាក់​ ហើយ​លោក​អូបាម៉ា​ ក៏​បាន​យល់​ព្រម​ផ្ដល់​ការ​លើកលែង​ទោស​ដល់​ជនជាតិ​អ៊ីរ៉ង់​៧​នាក់​ដែល​ជាប់ឃុំ​នៅ​អាមេរិក​ផង​ដែរ​ ។ លោក​អូបាម៉ា​ ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ ​អាមេរិក​ និង​អ៊ីរ៉ង់​ បាន​ដោះ​ស្រាយ​ផង​ដែរ​​នូវ​ជម្លោះ​រាប់​ទសវត្ស​មក​ហើយ​រវាង​ប្រទេស​ទាំងពីរ​ ពាក់​ព័ន្ធ​នឹង​​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​អ៊ីរ៉ង់​នៅ​អាមេរិក​ ក្នុង​អំឡុង​ពេល​វិបត្តិ​ចាប់ជំរិត​មនុស្ស​នៅ​ទីក្រុង​តេហេរ៉ង់​ឆ្នាំ​ ១៩៧៩​​ ។

ប្រែ​សម្រួល​​៖ Sophany
​ប្រភព ៖

  • លោក​អូបាម៉ា ៖ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ធ្វើ​ឲ្យ​ពិភពលោក​​កាន់​តែ​មាន​សុវត្ថិភាព​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: