ករណី​ឃាតករ​បុក​រះ​ស្លាប់ របួស​មនុស្ស​កណ្តាល​ក្រុង​សិរី​សោភ័ណ​:​អ​.​ហ​ប្រាប់​,​ប៉ូ​លី​ស​បិទ​..

ករណី​ឃាតករ​បុក​រះ​ស្លាប់ របួស​មនុស្ស​កណ្តាល​ក្រុង​សិរី​សោភ័ណ​:​អ​.​ហ​ប្រាប់​,​ប៉ូ​លី​ស​បិទ​..



ខេត្តបន្ទាយមានជ័យ : ករណី ឃាតក បើកឡាន តូច រេ ជ្រែ និង បុក រះ បង្ក ស្លាប់ របួស មនុស្ស និង ខូចខាត សន្តិសុខ សណ្តាប់ធ្នាប់ កណ្តាល ក្រុង សិរី សោភ័ណ កាលពី ល្ងាច ដល់ ព្រលប់ ថ្ងៃ ទី ២ តុលា ឆ្នាំ ២០១៦ កន្លង មក សមត្ថកិច្ច នគរបាល ចរាចរណ៍ ផ្លូវគោក ក៏ ដូច នគរបាល ផ្សេង ៗ ទៀត នៅ ក្រុង សិរី សោភ័ណ និង ខេត្តបន្ទាយមានជ័យ នៅ តែ លាក់លៀម បិទ បាំង រឿង នេះ ។ ប៉ុន្តែ លោក វរៈសេនីយ៍ ភឿ ក ព្រហ្ម មេ បញ្ជ ការ ស្តីទី កងរាជអាវុធហត្ថ ក្រុង សិរី សោភ័ណ ប្រាប់ CEN ថ្ងៃ ទី ៤ តុលា ថា : អ្នកបើកបរ បង្ក គ្រោះថ្នាក់ ( ឃាតករ ) មានឈ្មោះ ជ្រែង សំណាង ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ ក្នុងភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត ជា មន្ត្រី កងកម្លាំង កម្ពុជា តែ បាន ស៊ីឈ្នួលធ្វើការ អោយ ប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ថៃ នៅ ច្រក ទ្វារ ព្រំដែន អន្តរជាតិ ខ្ល ង លឹ ក ស្រុក អារញ្ញប្រទេស ថៃ ។ នគរបាល ជំនាញ បាន បញ្ជូន ជន បង្ករឿង នេះ ទៅ តុលាការខេត្ត ដើម្បី ចេញ ដីការ ឃុំ ។

ករណី ពាក់ព័ន្ធ មួយ គឺ លោក វីរ : សេនីយ៍ ស៊ឹ ម សំអាត នាយ ប៉ុស្ដិ៍ នគរបាល ច្រក ទ្វារ ព្រំដែន អន្តរជាតិ ប៉ោយ ប៉ែ ត បាន បំភ្លឺ ថាៈ ឈ្មោះ ជ្រែង សំណាង ជនជាតិ ខ្មែរ ជា អ្នកស៊ីឈ្នួល នៅ កន្លែង បើក បា រ៉ា ស របស់ នគរបាល អន្តរ ប្រវេសន៍ ( ត ម៉ ) ថៃ ច្រក ខ្ល ង លឹ ក ។ គេ មិនមែន ជា កម្លាំង នគរបាល ក្នុង អង្គភាព លោក ឡើយ ។

មន្ត្រី នគរបាល អន្តោប្រវេសន៍ បំរើ កា ងារ នៅ ច្រក ទ្វារ អន្តរជាតិ ប៉ោយ ប៉ែ ត នោះ ថា ជន នេះ ជា កម្មករ បើក បា រ៉ា ស់ ឲ្យ អន្តោ ប្រវេ ស ន៏ ថៃ នៅ ខ្ល ង លឹ ក អរញ្ញ ប្រ ថេ ត តែ ប៉ុណ្ណោះ ។ ជន ម្នាក់ នេះ ពុំ មាន ទាក់ទង និង អង្គភាព នគរបាល នោះ ឡើយ ។

សូម រំលឹក ថា ករណី បង្ក គ្រោះថ្នាក់ ចរាចរណ៍ នោះ គឺ រថយន្ត ជនល្មើស បើកបរ ល្បឿន លឿន លើ ផ្លូវជាតិ លេខ ៥ ពី ត្បូង មក ជើង កាត់ កណ្តាល ក្រុង សិរី សោភ័ណ ហើយ បុក រះ មនុស្ស តាំងពី ចំណុច ផ្លូវ ចែក ជា ៤ ម្តុំ ភោជនីយដ្ឋាន ផេង ហួរ រហូត ដល់ ស្ពាន ទឹកថ្លា តែ ម្តង ។

រថយន្ត បង្ក មាន ម៉ាក តូ យ៉ូ តា ហា យ ប្រ៊ី ត ព៌ ណ ស ពាក់ ស្លាក លេខ ភ្នំពេញ ២Z៥១៩៩ បើកបរ ដោយ ឈ្មោះ ជ្រែង សំណាង ( តែ ខ្លះ ថា ដោយ ឈ្មោះ ហាក់ ) ជនជាតិ ខ្មែរ អ្នកស៊ីឈ្នួល នគរបាល អន្តោប្រវេសន៍ ថៃ ច្រកព្រំដែន ខ្ល ង លឹ ក ។

ដំបូង រថយន្ត នៅ ចំណុច ភោជនីយដ្ឋាន ផេង ហួរ សង្កាត់ កំពុងស្វាយ បាន បុក ម៉ូតូ ម៉ាក ហុងដា ឌ្រី ម C125 ពណ៌ ខ្មៅ ពាក់ ស្លាក លេខ បន្ទាយ មាន ជ័យ 1I0252 បើកបរ ដោយ ឈ្មោះ លី ប ឆាយ គី ម ភេទ ស្រី អាយុ ៣៤ ឆ្នាំ រស់នៅ ភូមិ ៤ សង្កាត់ ព្រះ ពន្លា ក្រុង សិរី សោភ័ណ បង្ក ធ្លាយ ពោះ របួសធ្ងន់ និង កូន ក្នុង ផ្ទៃ ពោះធំ ៣ ខែ ( ស្លាប់ ) ។

អ្នកបើកបរ នោះ មិន ឈប់ ក៏ បង្ខំ មាន : សម្រុក បើករថយន្ត ទៅ មុខ ក្នុង ល្បឿន លឿន ក៏ ទៅ បុក ម៉ូតូ ១ និង រថយន្ត ១ គ្រឿង តាម ផ្លូវជាតិ លេខ ៥ ក្នុង សង្កាត់ អូរ អំបិល ហើយ ចុង ក្រោយ ទៅ បុក ម៉ូតូ និង បង្កាន់ដៃស្ពាន ទឺ ក ថ្លា ភូមិ - សង្កាត់ ទី ក ថ្លា បង្ក អោយ ខូច ខ្ទេច រថយន្ត ខ្លួនឯង លើ ស្ពាន នោះ ទើប អ្នកបើកបរ និង អាច មាន អ្នក រួម ដំណើរ ម្នាក់ រត់ ចុះ ចេញពី រថយន្ត ។

រថយន្ត រង គ្រោះ ត្រូវ រថយន្ត បង្ក បុក មាន ម៉ាក CAMARY ពណ៌ ស ស៊េរី 1993 ពាក់ ស្លា កល ខ 2A 3178 បើកបរ ដោយ ១- ឈ្មោះ តាន់ សុ វ ណ្ណា រិ ទ្ធ ភេទ ប្រុស អាយុ ២៨ ឆ្នាំ រង របួសធ្ងន់ បាក់ ភ្លៅ និង អ្នក រួម ដំណើរ ទី ២- ឈ្មោះ ស៊ី ម សុខ ហៀ ង ភេទ ស្រី អាយុ ២៨ ឆ្នាំ ត្រូវជា ប្រពន្ធ ស្លាប់ និង កូនស្រី ម្នាក់ អាយុ ៣ ឆ្នាំ របួសធ្ងន់ មិន ស្គាល់ អត្តសញ្ញាណ ។  ចំណែក អ្នកបើកបរ អ្នក រួម ដំណើរ មាន ៣ នាក់ ទៀត មានឈ្មោះ ផ្លែង ហែម ភេទ ស្រី អាយុ ៥៩ ឆ្នាំ របួសធ្ងន់ ឈ្មោះ ស៊ី ម សំ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ របួសធ្ងន់ និង ឈ្មោះ អន រ៉ា វី ភេទ ស្រី អាយុ ៣២ ឆ្នាំ បាក់ ភ្លៅ របួសធ្ងន់ ។ អ្នក ទាំង ៦ នាក់ រស់នៅ ភូមិ ព្រៃ ឫស្សី សង្កាត់ ព្រះ ពន្លា ក្រុង សិរី សោភ័ណ  ។

លោក មុំ រតនា មន្ត្រី នគរបាល ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក ខេត្តបន្ទាយមានជ័យ ដែល ហ៊ាន ប្រាប់ CEN បាន ខ្លះ កន្លង មក និយាយ ថា : លោក និង កម្លាំង បាន យក រថយន្ត សង្គ្រោះ នគរបាល ដឹក ជន រង គ្រោះ ទៅ សង្គ្រោះ ព្យាបាល នៅ គ្លី និ ច ទេវិន្ទ រក្សាសុខ រួច បន្ត ទៅ មន្ទីរពេទ្យ បង្អែក មិត្តភាព កម្ពុជា ជប៉ុន - មង្គល បូ រី ។ ឯ អ្នកបើកបរ រថយន្ត បង្ក ត្រូវ នគរបាល ចម្រុះ អន្តរាគមន៍ ចាប់ បាន ម្នាក់ នៅ ស្ពាន ទឺ ក ថ្លា ។

សូម រំលឹក ថា ករណី នេះ មន្ត្រី សមត្ថកិច្ច នគរបាល ចរាចរណ៍ ផ្លូវគោក ខេត្ត បាន រុញ សំណួរ ពី អ្នក សារ ព៍ ត័ មាន ពី ម្នាក់ ទៅ ម្នាក់ មិន ព្រម បំភ្លឺ រឿង ព្រោះ អាច មាន សម្ពាធ ពី លោកស្នងការ ដែល ដាក់ បញ្ជា កន្លង មក មិន អោយ កម្លាំង ខ្លួន ប្រាប់ អ្នកកាសែត ពី រឿង អវិជ្ជមាន រឿង បទល្មើស ជាដើម ៕