Real Madrid ជំនួស​ Casillas ដោយ​ Casilla

ក្លឹប​ Real Madrid ​ជំនួស​កន្លែង​របស់​កីឡាករ​ Iker Casillas ដែល​ចាក​ចេញ​ទៅ​កាន់​ក្លិប​ Porto ដោយ​ទិញ​កីឡាករ​ Kiko Casilla ពី​ក្លឹប​ Espanyol ក្នុង​តម្លៃ​ប្រមាណ​៦​លាន​អ៊ឺរ៉ូ​ ។

នៅ​លើ​គេហទំព័រ​របស់​ក្លឹប​ Real Madrid បាន​បញ្ជាក់​ថា​អ្នក​ចាំ​ទី​វ័យ​២៥ឆ្នាំ​រូប​នេះ​និង​ចុះ​កុងត្រា​ជាមួយ​ក្លឹប​រយៈ​ពេល​៥​ឆ្នាំ​បន្ទាប់​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​រួចរាល់​ ។

កីឡាករ​ Casilla មិន​ត្រឹម​តែ​មាន​ឈ្មោះ​ស្រដៀង​ប៉ុនោះ​ទេ​តែ​រូប​គេ​ក៏​ជា​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ដូចជា​កីឡាករ​ Casillas ផង​ដែរ​ ។ កីឡាករ​រូប​នេះ​នឹង​ត្រូវ​ប្រជែង​ជាមួយ​អ្នក​ចាំ​ទី​សញ្ជាតិ​កូស្តារីកា​កីឡាករ​ Keylor Navas ដើម្បី​ប្រជែង​យក​ដំណែង​ជា​ជម្រើស​ទី​១​របស់​ក្លឹប​ Real Madrid ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Real Madrid ជំនួស​ Casillas ដោយ​ Casilla已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: