រឿង សុភ័ណ្ឌ ផ្តួល ឡុង សុភី សន្លប់នៅទឹកទី២ក្រើកសង្វៀន CNC(ទស្សនាវិដេអូ)

រឿង សុភ័ណ្ឌ​ ជាអ្នកប្រដាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ជាអ្នកប្រដាល់មួយរូបដែលមានរហ័សនាមទំងន់ដៃធ្ងន់ នៅពេលវាយទៅលើគូរប្រកួត​ម្តងៗ ធ្វើអោយគូរប្រកួតពិបាកនិងទ្រាំនូវទំងន់ដៃរបស់គាត់ណាស់។

Capture.PNG1

ចំណែកឯ ឡុង សុភី ក៏ជាអ្នកប្រដាល់មួយរូបដែលមានកេរ្តរ៍ឈ្មោះល្បីខ្ទរខ្ទារនៅក្នុងប្រទេសកម្ពុជាយើងមិនចាញ់ សុភ័ណ្ឌ នោះទេគាត់នៅពេលឡើងសង្វៀនប្រកួតសឹងតែផ្តួលគូរប្រកួតទាំងអស់ផងដែរ។

Capture

ឥឡូវនេះជើងខ្លាំងទាំងពីររូបដែលទស្សនិកជនតែងតែគាំទ្រនោះគឺ អ្នកប្រដាល់ រឿង សុភ័ណ្ឌ និង ឡុង សុភី បានមកជួបគ្នាលើ សង្វៀនប្រដាល់ CNC កក្រើកពេញផ្ទៃនៃស្នានីយ៍ប៉ុស្ត៍ទូរទស្សន៍ទាំងមូល ដោយការវាយរបស់អ្នកទាំងពីរទៅលើគ្នាទៅវិញទៅមកទាំងដៃ និង ជើងធ្វើអោយទស្សនិកជនស្រែក ហ៊ោយ៉ាងខ្លាំងទាំងទឹកទី១ និង ទី២ ។

Capture.PNG3

ក៏ប៉ុន្តែអ្នកប្រដាល់ជើងខ្លាំង ឡុង សុភី​ មិនបានបន្តប្រកួតអោយចប់គ្រប់ ៥ទឹកនោះទេ ត្រូវឡុង សុភី សំរុកវាយយ៉ាងខ្លាំងត្រូវលោក​ អញ្ញាកណ្តាលរាប់៣ដង ប៉ន្តែទោះជាយ៉ាងណា សុភីគេចមិនផុតពីកណ្តាប់ដៃរបស់ សុភ័ណ្ឌដោយ សុភ័ណ្ឌវាយចំគោលដៅបីដៃជាប់ៗគ្នាធ្វើអោយ សុភី ដួលសន្លប់នៅទឹកទី២តែម្តង។

តែទោះជាយ៉ាងណាលោក ម៉ា សិរី មានការសោកស្តាយនិងមិនចង់អោយអ្នកទាំងពីរជួបគ្នាទេចំពោះអ្នកប្រដាល់ទាំងពីររូបពីព្រោះគាត់ជាអ្នកប្រដាល់ក្នុងចិត្តគាត់។ ចង់ដឹងយ៉ាងណានោះសូមរីករាយទស្សនាវិដេអូខាងក្រោមពិតជាជក់ចិត្ត

The post រឿង សុភ័ណ្ឌ ផ្តួល ឡុង សុភី សន្លប់នៅទឹកទី២ក្រើកសង្វៀន CNC(ទស្សនាវិដេអូ) appeared first on CamboSport.