ល្មោភកាម! ឪពុករំលោភកូនចុង​ជាច្រើនដង ទីបំផុតត្រូវសមត្ថកិច្​ចចាប់វាយខ្នោះ បញ្ជូន​ឡើង​តុលាការ

(តាកែវ)៖ បុរសចិត្តតិរច្ឆានល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ពីបទរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ ទៅលើកូនស្រីចុងរបស់ខ្លួន ក្រោយបានប្រព្រឹត្តអំពើថោកទាបនេះ អស់ជាច្រើនលើកច្រើនសារ រួចមក។

លោក ប៉ិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំង បានបញ្ជាក់ថា ករណីបុរសជាឪពុករំលោភកូនចុងរបស់ខ្លួននេះ កើតឡើងចុងក្រោយ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ សិត អាយុ៤៩ឆ្នាំ បានចាប់ឱប និងបៀតបៀនកេរ្តិ៍ភេទ ទៅលើកូនស្រីចុងរបស់ខ្លួន ឈ្មោះ រ.ណ អាយុ១៩ឆ្នាំ ដែលជនសង្ស័យ និងជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីរបស់នារីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុខាងលើ នាងកំពុងដាំទឹកឆុងមីក្នុងផ្ទះបាយ ស្រាប់តែជនសង្ស័យបានមកឱប និងបៀតបៀនកេរ្តិ៍ភេទរូបនាង ថែមទាំងលួងលោមថា ឲ្យលុយនាងចំនួន២ម៉ឺនរៀល ដើម្បីសុំរួមភេទ តែនាងមិនព្រម។ នារីរងគ្រោះបានបន្តថា កាលពីឆ្នាំ២០១៣ រូបនាង ព្រមជាមួយម្ដាយបង្កើត និងឪពុកចុងរូបនេះ បានទៅខេត្តរតនគិរី ជាមួយគ្នាដើម្បីធ្វើកម្មករចំការកៅស៊ូ ហើយនៅថ្ងៃមួយពេលដែលម្ដាយនាងស្រវឹងស្រា ជនសង្ស័យបានចាប់រំលោភនាងបានម្ដង និងបានរំលោភនៅពេលក្រោយមក ជនសង្ស័យបានចាប់រំលោភនាងចំនួន ២ដងទៀត។

សូមជម្រាបថា ក្រោយការចាប់ឃាតខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើនារីរងគ្រោះដូចទៅនឹងការប្តឹងចោទពិតមែន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ក្មេងស្រីអាយុទើបតែ ៧ឆ្នាំ ដែលរស់នៅក្នុងក្រួសារ ក្រីក្រម្នាក់ត្រូវជនល្មោភកាម ចាប់រំលោភសេពសន្ថវៈ បានសម្រេចរហូតដល់ទៅ ១២ដង ដោយមានការឈឺចាប់ ពេញរាងកាយ បាននិយាយប្រាប់ម្ដាយ ក៏ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

បើតាមក្មេងស្រីរងគ្រោះអាយុ ៧ឆ្នាំ រស់នៅក្រុងស្វាយរៀង បានរៀបរាប់ ទាំងដៃព្យួរសេរ៉ូម ឈឺចុកចាប់ពេញខ្លួនប្រាណ ថា កាលវេលាម៉ោងប្រមាណ ៧៖៣០យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ។ ពូធឿន (ជាជនល្មើស) ខណៈឪពុកទៅចាំ យកម្តាយត្រឡប់ មកពីធ្វើរោងចក្រវិញ ឃើញក្មេងស្រីរងគ្រោះ នៅម្នាក់ឯងជនល្មើស បានចូលមកក្នុងផ្ទះ ហើយចាប់សម្រាតខោលីអូ ហើយយកដៃស្ទាបអង្អែល ប្រដាប់ភេទ និងយកប្រដាប់ភេទ របស់គាត់ដាក់ចូលក្នុង ប្រដាប់ភេទក្មេងស្រី រហូតបានសម្រេច ចំនួន ១២ដង ។

ក្មេងស្រីរងគ្រោះបានបន្តទៀតថា រាល់ពេលពូធឿនរំលាភម្តងៗ តែងគំរាមមិនឲ្យប្រាប់ អ្នកណាឡើយពិសេសឪពុកម្តាយ បើហ៊ានប្រាប់គាត់ និងសម្លាប់ចោល ព្រោះពូធឿននេះ ដាក់កាំបិតស្នៀតសៀតចង្កេះរហូត និងឲ្យលុយក្មេងស្រី ២ទៅ ៣ពាន់រៀល ជាការបំបិតមាត់ ។ បើតាមការបញ្ជាក់ពី ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនល្មើសឈ្មោះ ធឿន នេះ បានចាប់រំលាភលើខ្លួន បានចំនួន ១២ដង ដោយសារមានការឈឺ ប្រដាប់ភេទខ្លាំងពេក ទើបដាច់ចិត្តនិយាយ ប្រាប់ម្តាយតែម្តង ។

បើតាមឪពុកក្មេងស្រី រងគ្រោះឈ្មោះ ឃឹម សោភា អាយុ ៣៦ឆ្នាំ បានឲ្យដឹងថា ជនល្មើសឈ្មោះ ពេជ្យ សាធឿន អាយុ៤៩ឆ្នាំ មានមុខរបរជាជាងគំនូរ ជាអ្នកភូមិផងរបងជាមួយគ្នា មិននឹកស្មានសោះហ៊ាន ធ្វើអំពើថោកទាប មកលើកូនស្រីគាត់ ដែលជាទង្វើសង្គមស្អប់ខ្ពើម ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ល្មោភកាម! ឪពុករំលោភកូនចុង​ជាច្រើនដង ទីបំផុតត្រូវសមត្ថកិច្​ចចាប់វាយខ្នោះ បញ្ជូន​ឡើង​តុលាការ

ល្មោភកាម! ឪពុករំលោភកូនចុង​ជាច្រើនដង ទីបំផុតត្រូវសមត្ថកិច្​ចចាប់វាយខ្នោះ បញ្ជូន​ឡើង​តុលាការ