ប្រធានាធិបតី​ហ្វ៊ី​លី​ពី​នប្រាប់​លោក​អូ​បា​ម៉ា ថា​«​ចុះ​នរក​ទៅ​»

ក្រុង​ម៉ានីល ៖ នៅ​ក្នុង​អំឡុង​សុន្ទរកថា​មួយ ​កាលពី​ថ្ងៃ​អង្គារ ទី​៤ តុលា ២០១៦ មេដឹកនាំ​ហ្វ៊ី​លី​ពី​នលោក Rodrigo Duterte បាន​ថ្លែង​វាយប្រហារ​សារ​ជា​ថ្មី​ម្តងទៀត ទៅ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ បា​រ៉ា​ក់ អូ​បា​ម៉ា​ប ថា​ឲ្យ​«​ចូល​ទៅ​កាន់​ឋាននរក​»​ទៅ 'go to hell' ។

ការ​ថ្លែង​សុន្ទរកថា​បែប​នេះបន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បដិសេធ​មិន​ចង់​លក់​មី​ស៊ី​ល និង​អាវុធ​ដទៃ​ទៀត​ទៅ​ឲ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ប៉ុន្តែ​លោក​មិន​ខ្វល់​ទេ ព្រោះ​មាន​ប្រទេស​រុ​ស្ស៊ី និង​ចិន មាន​ឆន្ទៈ​ជា​អ្នក​គេ​ផ្គត់ផ្គង់​ហើយ ព្រោះ​ប្រទេស​រុ​ស្ស៊ី និង​ចិន​បាន​ប្រាប់​គាត់​ថា ពួក​គេ​អាច​ផ្តល់​ឱ្យ​យ៉ាង​ងាយស្រួល​។

លោក Duterte ថ្លែង​ថា "​ប្រសិនបើ​អ្នក​មិន​ចង់​លក់​អាវុធ​, ខ្ញុំ​នឹង​ទៅ​ប្រទេស​រុ​ស្ស៊ី​" ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​ប្រទេស​រុ​ស្ស៊ី ហើយ​រុ​ស្ស៊ី​បាន​និយាយ​ថា «​កុំ​បារម្ភ​! យើង​មាន​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ​, យើង​នឹង​ផ្តល់​ឱ្យទៅ​កាន់​អ្នក​» ។ លោក Duterte បន្ត​ថា​«​ហើយ​សម្រាប់​ប្រទេស​ចិន​ពួក​គេ​បាន​និយាយ​ថា "​គ្រាន់តែ​មក​ចុះហត្ថលេខា អ្វី​ៗ​គ្រប់យ៉ាង​នឹង​ត្រូវ​បញ្ជូន​ទៅ​" ។

អត្ថាធិប្បាយ​របស់​មេដឹកនាំ​ហ្វ៊ី​លី​ពី​ន នា​ពេល​ចុង​ក្រោយ​នេះ​ ហាក់ដូចជា​វាយប្រហារ​ឆ្ពោះទៅ​រក​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល​ប្រទេស​ដែល​ជា​អាណានិគម​របស់​ខ្លួន ជា​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ ជាមួយ​រុ​ស្ស៊ី និង​ចិន ៕