ឃើញ​ហើយ​អត់​អាណិត​មិន​បាន​ សត្វ​ Sloth មួយ​ក្បាល​តោង​ឱប​បង្គោល​រនាំង​ផ្លូវ​ ព្រោះ​មិន​ហ៊ាន​ឆ្លង​ផ្លូវ​

​សត្វ​ Sloth មួយ​ក្បាល​បាន​តោង​ឱប​ជាប់​នឹង​បង្គោល​រនាំង​ផ្លូវ​ ដើម្បី​រក្សា​ជីវិត​ ព្រោះ​តែ​មិន​ហ៊ាន​ឆ្លង​កាត់​ផ្លូវ​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ជួយ​សង្គ្រោះ​។ ដំបូង​ឡើយ​សត្វ​ Sloth នេះ​បាន​បដិសេធ​មិន​ព្រម​លែង​ដៃ​ចេញ​ពី​បង្គោល​នោះ​ទេ​ ពេល​ដែល​ប៉ូលិស​បាន​ទៅ​ពិនិត្យ​មើល សួរ​នាំ​​ និង​ជួយ​​​​បញ្ជូន​ទៅ​កាន់​ទី​លំនៅ​របស់​វា​វិញ​។

រូបភាព​សត្វ ​Sloth នេះ​ នៅ​ក្នុង​ទឹកមុខ​ញញឹម​ និង​រូបភាព​នៃ​ការ​ជួយ​របស់​មន្ត្រី​ប៉ូលិស​នេះ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​ Facebook ដោយ​ទទួល​បាន​ការ​ Like យ៉ាង​ច្រើន​ ហើយ​ព្រម​ទាំង​មាន​ Comment ថ្លែង​អំណរ​គុណ​ដល់​មន្ត្រី​ប៉ូលិស​ដែល​បាន​ជួយ​សត្វ​ Sloth នេះ​ និង​អរគុណ​ដល់​អ្នក​ទាំង​អស់​ដែល​ស្រលាញ់​ និង​ព្រួយ​បារម្ភ​ពី​សត្វ​ព្រៃ​​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​ សត្វ​ Sloth នេះ​ គឺ​ជា​ប្រភេទ​សត្វ​ថនិកសត្វ​​ម្យ៉ាង​ មាន​រូបរាង​តូច​ល្មម​ ដែល​រស់​នៅ​ក្នុង​ព្រៃ​នៃ​អាមេរិក​កណ្ដាល​ និង​អាមេរិក​ខាង​ត្បូង​។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សត្វ​ដែល​មាន​កាយ​វិការ​ និង​ដំណើរ​យឺតយ៉ាវ​ ដូច​ឈ្មោះ​របស់​វា​ Sloth ​មាន​ន័យ​ថា​ ភាព​យឺត​ ភាព​ខ្ជិល​ច្រអូស​ ហើយ​អ្វី​ដែល​​ពិសេស​សម្រាប់​សត្វ​ Sloth ​នេះ​ ​គឺ ទឹក​មុខ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ ដូច​ដែល​បាន​ឃើញ​ក្នុង​រូបភាព​ ។

​ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

  • ឃើញ​ហើយ​អត់​អាណិត​មិន​បាន​ សត្វ​ Sloth មួយ​ក្បាល​តោង​ឱប​បង្គោល​រនាំង​ផ្លូវ​ ព្រោះ​មិន​ហ៊ាន​ឆ្លង​ផ្លូវ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: