ចាំ​មើល​តើ​​រវាង​ពួក​គេ​ទាំង​២​អ្នក​ណា​នឹង​ជួយ​ក្រុម​ខ្លួន​ទទួល​ជ័យជំនះ​យប់​នេះ​ ?

នៅ​យប់​នេះ​វេលា​ម៉ោង​ ៧​នឹង​០០​នាទី​ ( ម៉ោង​នៅ​កម្ពុជា​ ) មាន​ការ​ប្រកួត​ដ៏​ធំ​មួយ​គឺ​ក្លឹប​កាំភ្លើង​ធំ​ Arsenal ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​៣​នៅ​ EPL នឹង​ប្រកួត​ជាមួយ​ក្លឹប​កំពូល​តារាង​បច្ចុប្បន្ន​គឺ​ Liecester City ។

យ៉ាង​ណា​កីឡាករ​២​រូប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ប្រកួត​នេះ​គឺ​ខ្សែ​បម្រើ​ក្លឹប​ Arsenal គឺ​កីឡាករ​ Alexis Sanchez នឹង​កីឡាករ​មួយ​រូប​ទៀត​នោះ​គឺ​កីឡាករ​ Riyad Mahrez ដែល​ជា​កីឡាករ​របស់​ Liecester City ។

បើ​យោង​តាម​ប្រភព​ពី​​ Premier League បាន​បង្ហាញ​នៅ​រដូវ​កាល​នេះ​ក្នុង​ការ​ប្រកួត​កន្លង​មកកីឡាករ​ Alexis Sanchez ​​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​៦​គ្រាប់​ ការ​ញាក់​បាល់​ផុត​ពី​គូ​ប្រកួត​ ( Dribbling Completed ) ​ចំនួន​៥៣​លើក​ បង្កើត​ឱកាស​ចំនួន​៣១​លើក​ មាន​ឱកាស​ស៊ុត​សំដៅ​ទី​ចំនួន​៤០​លើក​ ។

ដោយ​ឡែក​កីឡាករ​ Riyad Mahrez វិញ​រឹត​តែ​មិន​ធម្មតា​ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​១៤​គ្រាប់​ ការ​ញាក់​បាល់​ផុត​ពី​គូ​ប្រកួត​ចំនួន​៧៩​លើក​ បង្កើត​ឱកាស​ចំនួន​៤១​លើក នឹង​មាន​ឱកាស​ស៊ុត​សំដៅ​ទី​ចំនួន​៤៨​លើក​ ។

សូម​ទស្សនា​ការ​វីដេអូ​នៃ​ការ​លេង​របស់​ពួក​គេ​ទាំង​២នៅ​ខាង​ក្រោម ៖

Sanchez

Mahrez

សូម​បញ្ជាក់​ថា​ការ​លើក​យក​តែ​កីឡាករ​២​រូប​នេះមិន​មែន​មាន​ន័យ​ថា​មាន​តែ​ពួក​គេ​ជា​អ្នក​សម្រេច​ចាញ់​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ទេ​គឺ​ត្រូវ​ការ​ការ​សហការ​ជា​ក្រុម​ ប៉ុន្តែ​ការ​លើក​មក​នេះ​ចង់​បង្ហាញ​ថា​តាម​ស្ថិតិ​ដែល​បាន​លើក​ឡើង​ខាង​លើ​បង្ហាញ​ពួក​គេ​មាន​ភាព​លេច​ធ្លោ​ជាង​កីឡាករ​ផ្សេង​ទៀត​ក្នុង​ក្រុម​ប៉ុណ្ណោះ​ ។

គួរ​រំលឹក​ថា​កាល​ពី​ការ​ជួប​គ្នា​លើក​មុន​ក្លឹប​ Arsenal បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៥​ទល់នឹង​២​លើ​ក្លឹប​ Liecester City ហើយ​ក្នុង​នោះ​ការ​ប្រកួត​នោះ​ដែរ​គឺ​កីឡាករ​ Alexis Sanchez រក​បានសម្រេច​ Hat-trick ផង​ដែរ​ ។

ចាំ​មើល​តើ​យប់​នេះ​ Liecester អាច​សង​សឹក​លើ​ Arsenal បាន​វិញ​ឬ​យ៉ាង​ណា​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ចាំ​មើល​តើ​​រវាង​ពួក​គេ​ទាំង​២​អ្នក​ណា​នឹង​ជួយ​ក្រុម​ខ្លួន​ទទួល​ជ័យជំនះ​យប់​នេះ​ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: