ម្តាយចាប់កូនស្រីកោរសក់ ព្រោះខឹងមើលងាយអ្នកត្រង៉ោលក្បាល ដោយសារជំងឺមហារីក (Video Inside)

វីដេអូមួយដែលកំពុងទទួលនូវពាក្យរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញក្មេងស្រីម្នាក់ ត្រូវបានម្តាយរបស់នាងចាប់កោរសក់ក្បាល ធ្វើឲ្យនាងស្រែកទ្រហោយំគួរឲ្យអាសូរជាពន់ពេក ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជាម្តាយពុំស្គាល់អត្តសញ្ញាណម្នាក់ បានដាច់ចិត្តលើកដៃចាប់កូនស្រីរបស់ខ្លួនធ្វើបាបបែនេះ គឺដោយសារគាត់ខឹងកូនស្រីរូបនោះប្រើពាក្យប្រមាថមើលងាយទៅលើអ្នកជំងឺមហារីកដែលបានកោរសក់ ឬហៅថាត្រង៉ោល ។

Loading...

តាមរយៈវីដេអូឃ្លីប យើងឃើញថា ក្មេងស្រីនោះបានអង្គុយនៅក្នុងបន្ទប់ទឹក ស្រែកយំយ៉ាងខ្លាំង ហើយយកដៃផ្ទប់មុខ ខណៈម្តាយវ័យចំណាស់របស់នាង ប្រើកន្ត្រៃអគ្គីសនីឈូកសក់ក្បាលនាង និងបោះទម្លាក់ទៅលើកម្រាលឥដ្ឋ ។

ខ្សែវីដេអូឃ្លីបនេះ បានរីករាលដាលលើបណ្តាញសង្គមអមជាមួយចំណើងថាៈ «ក្មេងស្រីម្នាក់នេះបានប្រមាថមើលងាយក្មេងស្រីម្នាក់ នៅសាលារៀនរបស់នាង ដែលកើតមានជំងឺមហារីក ហេតុដូច្នេះហើយ ទើបម្តាយរបស់នាងសម្រេចចិត្តចាប់កោរសក់របស់នាងបែបនេះ» ។

ប៉ុន្តែ វីដេអូនេះ ដែលត្រូវបានដឹងថា បានផុសឡើងបណ្តាញសង្គមជាង១ឆ្នាំមុននេះ ត្រូវបានគេនិយាយថា ក្មេងស្រីនេះ ត្រូវបានម្តាយដាក់ទណ្ឌកម្មបែបនេះ ដោយសារតែនាងបង្ហោះរូបភាពអាក្រាតកាយយ៉ាងច្រើនចូលអ៊ីនធើរណេត ។

ទោះជាយ៉ាងណា គេពុំបានដឹងច្បាស់ថា វីដេអូនេះត្រូវបានថតចេញពីក្នុងប្រទេសណានោះទេ ។ ប៉ុន្តែ ម្តាយ និងកូនស្រីនោះ ត្រូវបានលឹសូរសម្លេងនិយាយជាភាសាព័រទុយហ្គាល់ ៕

ម្តាយចាប់កូនស្រីកោរសក់ ព្រោះខឹងមើលងាយអ្នកត្រង៉ោលក្បាល ដោយសារជំងឺមហារីក (Video Inside)

ម្តាយចាប់កូនស្រីកោរសក់ ព្រោះខឹងមើលងាយអ្នកត្រង៉ោលក្បាល ដោយសារជំងឺមហារីក (Video Inside)