ជំនួយការគ្រូបង្រៀនម្នាក់ ជេរប្រមាថលោកស្រី Michelle Obama ថាជាសត្វស្វា លទ្ធផលចុងក្រោយ…

អាមេរិក៖ ជាទូទៅការប្រកាន់ពូជសាសន៍ និងពណ៌សម្បុរ កំពុងតែត្រូវបានព្យាយាមទប់ស្កាត់ទូទាំងសាកលលោក ដើម្បីឲ្យមនុស្សមួយចំនួនចៀសវាងនូវការប្រើពាក្យជេរប្រមាថ និងការរើសអើងផ្សេងៗ ។ ប៉ុន្តែដោយឡែក ជំនួយការគ្រូបង្រៀននៅក្នុងវិស័យអប់រំ និងមានបទពិសោធន៍ជាច្រើនឆ្នាំម្នាក់ បានក្បត់ឧត្តមគតិខ្លួនឯងក្នុងនាមជាជំនួយការគ្រូបង្រៀន ដោយបានជេរប្រមាថលោកស្រី Michelle Obama ថាជាសត្វស្វា នៅក្នុងទំព័រហ្វេសបុករបស់ខ្លួន ។

Jane Wood Allen អាយុ ២៧ឆ្នាំ ជាជំនួយការគ្រូបង្រៀនម្នាក់នៅក្នុងសាលា Chestatee នៃទីក្រុង Gainesville ត្រូវបានបណ្តេញចេញពីការងារ ក្រោយពីនាងបានជេរប្រមាថមើលងាយលោកស្រី Michelle Obama ដែលជាស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ថាជាសត្វស្វា នៅក្នុងទំព័រហ្វេសបុករបស់នាង។

ចំនែកឯពាក្យជេរប្រមាថរទៅកាន់លោកស្រី Michelle Obama វិញ Allen បានសរសេរក្នុងបណ្តាញសង្គមហ្វេសបុករបស់នាងថា លោកស្រីជាសត្វស្វាដ៏កំសត់មួយក្បាល ហើយថែមទាំងប្រមាថថា Michelle បានធ្វើឲ្យជនជាតិអាមេរិកទាំងអស់អាម៉ាស់មុខទៀតផង ។ 

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលជំនួយការគ្រូបង្រៀនរូបនេះបានប្រព្រឹត្តនូវទង្វើអសីលធម៌បែបនេះ ពោលគឺជាច្រើនលើកច្រើនសាមកហើយ ដែលនាងបានវាយប្រហារពាក្យសម្តីធ្ងន់ៗ ទៅលើបុគ្គលមួយចំនួន នៅក្នុងទំព័រហ្វេសបុករបស់នាង ។

ចំពោះការបញ្ឈប់នាងពីការងារវិញ សាលាបានចេញរបាយការណ៍មួយ ដោយបានបង្ហាញពីមូលហេតុថា «ការប្រកាន់ពូជសាសន៍ និងការរើសអើង នឹងមិនត្រូវអត់ឱនឲ្យបានឡើយ។ ដូច្នេះពួកយើងទទួលយកតែបុគ្គលិកណា ដែលមានការបណ្តុះបណ្តាលខ្ពស់តែប៉ុណ្ណោះ» ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា មន្ត្រីមានមុខតំណែងម្នាក់នៅក្នុងក្រសួងអប់រំ ត្រូវបានបាត់បង់ការងារ ដោយសារតែរូបថតមួយសន្លឹក។

លោក Bao Xuwei ដែលជាភ្នាក់ងារមន្ត្រីក្រសួងអប់រំម្នាក់ ក្នុងខេត្ត Zhejiang ត្រូវបានគេថតរូបជាប់ ខណៈដែលគាត់កំពុងត្រូវបានគេសែងចេញពីភក់ដ៏ជោគជាំ ក្រោយពីរងគ្រោះព្យុះទីហ្វុង កាលពីសប្តាហ៍មុន។ ក្រោយមក រូបថតមួយសន្លឹកនេះ ក៏ត្រូវបានផ្សព្វផ្សាយចេញនៅក្នុងបណ្តាញសង្គម ធ្វើឲ្យ លោក Bao មានការអៀនខ្មាសខ្លាំង រហូតដល់ថ្នាក់ត្រូវបញ្ឈប់ពីមុខតំណែងជាមន្ត្រីក្រសួងអប់រំទៀតផង។

ទន្ទឹមនឹងការបញ្ឈប់មុខតំណែងរបស់ លោក Bao ការិយាល័យអប់រំដែលស្ថិតក្នុងខេត្ត Zhejiang ក៏បានបើកការស៊ើបអង្កេតពីបញ្ហានេះផងដែរ ដើម្បីឲ្យដឹងពីរឿងរ៉ាវជុំវិញរូបថតមួយសន្លឹកនេះ។

លោក Bao បានបញ្ជាក់ពីដើមហេតុថា មូលហេតុដែលលោកត្រូវបានគេសែង ពីព្រោះអំឡុងពេលនោះ លោកទើបតែចេញពីប្រជុំ ហើយត្រូវដើរឆ្លងកាត់ដីសើមទាំងនោះ តែភ្លាមៗ លោកគ្មានស្បែកជើងដើម្បីការពារទឹកជ្រាប ម្លោះហើយទើប ភ្នាក់ងារធានារ៉ាប់រង២នាក់ ក្នុងរូបនេះ សែងលោកចេញ ប៉ុន្តែក្នុងរយៈពេលមួយភ្លែតតែប៉ុណ្ណោះ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជំនួយការគ្រូបង្រៀនម្នាក់ ជេរប្រមាថលោកស្រី Michelle Obama ថាជាសត្វស្វា លទ្ធផលចុងក្រោយ...

ជំនួយការគ្រូបង្រៀនម្នាក់ ជេរប្រមាថលោកស្រី Michelle Obama ថាជាសត្វស្វា លទ្ធផលចុងក្រោយ...

ជំនួយការគ្រូបង្រៀនម្នាក់ ជេរប្រមាថលោកស្រី Michelle Obama ថាជាសត្វស្វា លទ្ធផលចុងក្រោយ...

ជំនួយការគ្រូបង្រៀនម្នាក់ ជេរប្រមាថលោកស្រី Michelle Obama ថាជាសត្វស្វា លទ្ធផលចុងក្រោយ...

ជំនួយការគ្រូបង្រៀនម្នាក់ ជេរប្រមាថលោកស្រី Michelle Obama ថាជាសត្វស្វា លទ្ធផលចុងក្រោយ...