រពឹសដៃទៅអង្អែលប្រដាប់ភេទ ក្មេងស្រីអាយុ ៦ឆ្នាំ ត្រូវអាវុធហត្ថចាប់វាយខ្នេះ ត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះ

(កំពត)៖ មន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធបទល្មើសប្រទូស្តកេរ្តិ៍ខ្មាស់ លើកក្មេងស្រី អាយុ៦ឆ្នាំម្នាក់ នៅចំណុចក្នុងកាស៊ីណូសាន់ដេ ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា បញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ខេត្ត បានប្រាប់ឲ្យដឹងថា ករណីប្រទូស្តកេរ្តិ៍ខ្មាស់នេះ កើតឡើងនៅយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ដែលជនសង្ស័យ ឈ្មោះ ម៉ម នឿន អាយុ៣៧ឆ្នាំ មុខរបរកសិករ ហើយបានធ្វើសកម្មភាពយកដៃរបស់ខ្លួន ទៅស្ទាបអង្អែលប្រដាប់ភេទ របស់ក្មេងស្រីរងគ្រោះ អាយុ៦ឆ្នាំ ជនជាតិវៀតណាម រស់នៅស្រុកភូគួក(កោះត្រល់) ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ខណៈពេលក្មេងស្រីរងគ្រោះ កំពុងដេកនៅក្នុងបន្ទប់សម្រាករួម របស់កាស៊ីណូខាងលើ រហូតដល់ក្មេងស្រីភ្ញាក់ដឹងខ្លួន។

ក្រោយពីម្ដាយក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការ សន្តិសុខកងរាជអាវុធហត្ថប៉ុស្តិ៍ព្រែកចាក បន្ទាប់ពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងស្នាក់ការ បានចុះទៅកាស៊ីណូសាន់ដេ ធ្វើការឃាត់ខ្លួនជនសង្ស័យ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលនេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរសចិត្តតិរច្ឆានល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ពីបទរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ ទៅលើកូនស្រីចុងរបស់ខ្លួន ក្រោយបានប្រព្រឹត្តអំពើថោកទាបនេះ អស់ជាច្រើនលើកច្រើនសារ រួចមក។

លោក ប៉ិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំង បានបញ្ជាក់ថា ករណីបុរសជាឪពុករំលោភកូនចុងរបស់ខ្លួននេះ កើតឡើងចុងក្រោយ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ សិត អាយុ៤៩ឆ្នាំ បានចាប់ឱប និងបៀតបៀនកេរ្តិ៍ភេទ ទៅលើកូនស្រីចុងរបស់ខ្លួន ឈ្មោះ រ.ណ អាយុ១៩ឆ្នាំ ដែលជនសង្ស័យ និងជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីរបស់នារីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុខាងលើ នាងកំពុងដាំទឹកឆុងមីក្នុងផ្ទះបាយ ស្រាប់តែជនសង្ស័យបានមកឱប និងបៀតបៀនកេរ្តិ៍ភេទរូបនាង ថែមទាំងលួងលោមថា ឲ្យលុយនាងចំនួន២ម៉ឺនរៀល ដើម្បីសុំរួមភេទ តែនាងមិនព្រម។ នារីរងគ្រោះបានបន្តថា កាលពីឆ្នាំ២០១៣ រូបនាង ព្រមជាមួយម្ដាយបង្កើត និងឪពុកចុងរូបនេះ បានទៅខេត្តរតនគិរី ជាមួយគ្នាដើម្បីធ្វើកម្មករចំការកៅស៊ូ ហើយនៅថ្ងៃមួយពេលដែលម្ដាយនាងស្រវឹងស្រា ជនសង្ស័យបានចាប់រំលោភនាងបានម្ដង និងបានរំលោភនៅពេលក្រោយមក ជនសង្ស័យបានចាប់រំលោភនាងចំនួន ២ដងទៀត។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រពឹសដៃទៅអង្អែលប្រដាប់ភេទ ក្មេងស្រីអាយុ ៦ឆ្នាំ ត្រូវអាវុធហត្ថចាប់វាយខ្នេះ ត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះ

រពឹសដៃទៅអង្អែលប្រដាប់ភេទ ក្មេងស្រីអាយុ ៦ឆ្នាំ ត្រូវអាវុធហត្ថចាប់វាយខ្នេះ ត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះ

រពឹសដៃទៅអង្អែលប្រដាប់ភេទ ក្មេងស្រីអាយុ ៦ឆ្នាំ ត្រូវអាវុធហត្ថចាប់វាយខ្នេះ ត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះ