រំភើបចិត្ត! តស៊ូដើរទៅធ្វើការ ជាង៤ម៉ោងរាល់ថ្ងៃ ចុងក្រោយទទួលបាន កាដូមួយពីប៉ូលិស

អាមេរិក៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប៉ូលិសមួយក្រុម នៅរដ្ឋកាលីហ្វញ៉ាភាគខាងជើង បានផ្តល់កាដូជាកង់ដ៏ស្រស់ស្អាតមួយ ទៅដល់យុវជនម្នាក់ បន្ទាប់ពីពួកគេបានដឹងថាយុវជនរូបនោះ តែងតែដើររយៈពេល៤ម៉ោង ដើម្បីទៅធ្វើការ និងត្រឡប់មកផ្ទះវិញ។

មន្ត្រីប៉ូលិសក្នុងទីក្រុង Benicia រដ្ឋកាលីហ្វញ៉ា ឈ្មោះ Kirk Keffer បានឃើញយុវជន Jourdan Duncan អាយុ១៩ឆ្នាំ រូបនេះ កំពុងតែដើរតាមផ្លូវ ខណៈពេលដែលលោកកំពុងតែល្បាតនៅតំបន់ឧស្សាហកម្ម ក្នុងពេលយប់ជ្រៅ កាលពីខែមុន។

លោកបានឈប់រថយន្តសួរនាំយុវជន Duncan ទើបដឹងថា យុវជនរូបនេះកំពុងតែដើរត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីចេញពីធ្វើការ ហើយក៏សម្រេចចិត្តជូនគេទៅផ្ទះតែម្តង។ ខណៈពេលកំពុងជិះរថយន្តទៅជាមួយគ្នា មន្រ្តីប៉ូលិស Keffer បានសួរនាំយុវជនរូបនេះ ទើបដឹងថាគេបានចំណាយពេលដើរ៤ម៉ោងទៅធ្វើការ និងមកផ្ទះវិញជារៀងរាល់ថ្ងៃ តាំងពីរថយន្តរបស់គេបានខូចកាលពីខែឧសភា កន្លងមក។

បុរសវ័យក្មេង ពោរពេញដោយមហិច្ឆតា និងការតស៊ូរូបនេះ បានសម្រេចចិត្តដើរទៅធ្វើការបែបនេះ ដោយមិនយករថយន្តទៅជួសជុលទេ ដើម្បីសន្សំលុយសម្រាប់ការសិក្សាបន្តនៅមហាវិទ្យាល័យ។

ដោយសារតែរំភើបចិត្តនឹងបុរសវ័យក្មេងរូបនេះ លោកប៉ូលិស Keffer ក៏សម្រេចចិត្តទៅប៉ុស្តិ៍ប៉ូលិសរបស់លោក ដើម្បីប្រមូលលុយគ្នាទិញកង់មួយគ្រឿងឲ្យយុវជន Duncan ។ ២សប្តាហ៍ក្រោយមក Keffer និងមិត្តរួមការងាររបស់លោក បាននាំយកកាដូដ៏ភ្ញាក់ផ្អើលមួយនេះទៅឲ្យ Duncan នៅកន្លែងធ្វើការរបស់គេតែម្តង។

យុវជន Duncan ភ្ញាក់ផ្អើល និងសប្បាយចិត្តជាខ្លាំង ក្រោយទទួលបានកាដូមួយនេះ ដោយលោកនិយាយថា វានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររបស់លោកពាក់កណ្តាល។

ចំណែកម្តាយរបស់ Duncan បាននិយាយថា គាត់មិនដឹងទាល់តែសោះថា កូនប្រុសរបស់គាត់សុខចិត្តដើរទៅធ្វើការជារៀងរាល់ថ្ងៃបែបនេះ។ Duncan មិនដែលនិយាយរឿងនេះប្រាប់នោះទេ គាត់ទើបតែដឹង នៅពេលដែលឃើញកង់ថ្មី ហើយសួរនាំសាច់រឿងប៉ុណ្ណោះ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រំភើបចិត្ត! តស៊ូដើរទៅធ្វើការ ជាង៤ម៉ោងរាល់ថ្ងៃ ចុងក្រោយទទួលបាន កាដូមួយពីប៉ូលិស

រំភើបចិត្ត! តស៊ូដើរទៅធ្វើការ ជាង៤ម៉ោងរាល់ថ្ងៃ ចុងក្រោយទទួលបាន កាដូមួយពីប៉ូលិស

រំភើបចិត្ត! តស៊ូដើរទៅធ្វើការ ជាង៤ម៉ោងរាល់ថ្ងៃ ចុងក្រោយទទួលបាន កាដូមួយពីប៉ូលិស

រំភើបចិត្ត! តស៊ូដើរទៅធ្វើការ ជាង៤ម៉ោងរាល់ថ្ងៃ ចុងក្រោយទទួលបាន កាដូមួយពីប៉ូលិស