ក្តៅ! ក្តៅ! ដំណើរឿងធ្វើឱ្យតាយាយ​ចាក់សម្លាប់គ្នាផ្អើល​ក្រុងបាត់ដំបង

ខេត្តបាត់ដំបង​៖ ករណីហិ​ង្សា​ដ៏​ឃោរ​ឃៅ​​បាន​ផ្ទុះ​ឡើង​​ក្នុង​គ្រួសារ​មួយ តែ​មួយ​​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ រវាង​ប្ដី​និង​ប្រពន្ធ ដោយ​បាន​ប្រើ​កាំបិត​​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​នៅ​ក្នុង​ថ្លុកឈាម ។ រីឯ​​​​ប្ដី​​​បាន​រង​របួសធ្ងន់ ហើយ​​ត្រូវ​គេ​ជួយ​បញ្ជូន​ភ្លាម​ៗ ​ទៅ​កាន់​មន្ទី​ពេទ្យ កាលពីវេលា​ម៉ោង​០៤​ និង៣០​នាទី​រសៀល​​ថ្ងៃ​ទី​០៤​តុលា ស្ថិត​នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។ ចាស់ៗមែន តែពិតជាសាហាវណាស់

លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បានឱ្យ​​ដឹង​ថា ​អំពើហិ​ង្សា​​នោះ គឺ​​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​គ្រួសារ​មួយ ដែល​​មាន​ប្ដី​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សៀវ គុណ អាយុ​៥៧​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ​ ។ ​

បើ​តាម​សួរនាំជម្លោះ​ដ៏​ស្រួច​ស្រាវ​នេះ​ គឺបាន​ផ្ដើម​ចេញពី​ស្ត្រី​ជា​ប្រពន្ធ​ដែល​រក​រឿង​ប្ដី រហូត​ហ៊ាន​ទាញ​​កាំបិត​អា​រ.​ក​ប្ដី ជាមួយនឹង​​ការ​បណ្ដេញ​ប្ដី​ចេញពីផ្ទះ ទើប​ឈាន​ដល់​ការ​ប្រើ​កាំបិត​ចាក់​សម្លាប់​គ្នា​តែ​ម្ដង ខណៈ​កូនចៅ​រវល់​ចេញ​ក្រៅ​​ផ្ទះ​ ។

លោកប៉ា​ង ហៀ​ង បាន​បញ្ជាក់​ទៀត​​ថា ក្នុង​សកម្មភាព​ប្រើ​កាំបិត​ចាក់​គ្នា​​ទៅ​វិញ​ទៅ​មក​​ដ៏​ឃោ​ឃៅ​ រវាង​គ្រួសារ​វ័យ​ចំ​ណាស់​នេះ គឺ​បុរស​ជា​ប្ដី​ត្រូវ​ប្រពន្ធ​ចាប់​បោច​​សក់​អារ​​.​ក​ បណ្ដាល​ឱ្យ​​រង​របួស តែ​បុរស​រូប​នេះ​ ក៏​​​ទាញ​កាំបិត​ចុង​ស្រួច​មក​​ចាក់​ប្រពន្ធ​ខ្លួន​​វិញ ត្រូវ​ចំពោះ​កប់​មួយ​កាំបិត​ បណ្ដាល​ឱ្យដេក​ដួល​ស្លាប់​ភ្លាម​ៗ​ ។

ប៉ុន្តែ​គាត់​បាន​​យក​កាំបិត​ចាក់​ធ្លាយ​ពោះ​​ខ្លួនឯង​វិញ​ដែរ ក្នុង​បំណង​សម្លាប់​ខ្លួន ដើម្បី​បញ្ចប់រឿង តែ​ត្រូវ​កូនស្រី អ្នក​ជិតខាង និង​សមត្ថ​កិច្ច​ជួយ​អន្តរា​គម​ន៍​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាន់​ ។

ទោះជា​យ៉ាងណា ​នៅ​ក្នុង​អំពើ​ហិង្សា​​ក្នុង​គ្រួសារ​ដ៏​កំរោល​ខាង​លើ​នេះ មិន​មាន​ន​ណា​ម្នាក់​ បាន​ទម្លាយ​អំពី​មូលហេតុ​ច្បាស់​នោះ

​ទេ​។ សូ​ម្បី​តែ​កូនស្រី​ម្នាក់ ​ក៏​មិន​ច្បាស់លាស់​អំពី​មូលហេតុ​ ដែល​នាំ​ឲ្យ​ឪពុក​ម្ដាយ​ខ្លួន​​ទាញ​កាំ​ចាក់​សម្លាប់​គ្នា​យ៉ាង​សាហាវ​បែប​នេះ​ដែរ ​។

ប៉ុន្តែ​បើ​តាម​ការ​សួរ​នាំ​ដំបូង ទាំង​​កូនស្រី​ជន​រង​គ្រោះ ទាំង​​អ្នក​ភូមិ​នៅ​ក្បែរ​នោះ ហាក់​ដាក់បន្ទុក​​ទៅ​លើ​​ជម្លោះ​ដដែល​ៗ ដែល​ផ្ដើម​ចេញពី​ស្ត្រី​ជា​​ប្រពន្ធ ដែល​ចេះ​តែ​រករឿង​ប្ដី​ស្ទើរ​រាល់ថ្ងៃ ទើប​ឈាន​ដល់​ការ​ផ្ទុះ​ហិង្សា​ធ្ងន់ធ្ងរ​ចាក់​សម្លាប់​គ្នា​បែប​នេះ​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ តុលា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​សួរនាំ​ជនសង្ស័យ​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អំពើ​ហិ​ង្សា រហូត​ឈាន​ដល់​ការ​ចាក់​សម្លាប់​គ្នា ​ទៅ​វិញ​ទៅ​មក រវាង​ខ្លួន​និង​ប្រពន្ធ ដែល​ម្នាក់​ៗ​មាន​វ័យ​​ដើរ​ស្ទើរ​រលំ​ទៅ​ហើយ​នោះ​ ។

នៅ​ក្នុង​មន្ទីរពេទ្យ ឈ្មោះ​តាំង ជី បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គឺ​គ្មាន​រឿង​អ្វី​កើតឡើង​ទេ រ​វាង​ខ្លួន​និង​ប្រពន្ធ ខណៈ​ខ្លួន​កំពុង​សាក​ថ្ម​ទូរស័ព្ទ ដើម្បី​ទុក​សម្រាប់​ទាក់ទង​ភ្ញៀវ ព្រោះ​ខ្លួន​ជា​អ្នក​ «​បកប្រែ​ភាសារ​ចិន​»​ ។ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច ស្រាប់តែ​សុខ​ៗ​ ប្រពន្ធ​រករឿង​ជេរ​បញ្ចោរ​គាត់​​ភ្លាម​ៗ​តែ​ម្ដង​។

ឈ្មោះ​តាំង ជី បាន​បន្ត​ថា ពេល​នោះ​ ប្រពន្ធ​មិន​ត្រិ​ម​តែ​ជេរ​គាត់​ទេ ថែម​ទាំង​ស្រែក​បណ្ដេញ​គាត់​ចេញពីផ្ទះ​ទៀត លុះ​ពេល​គាត់​តមាត់​តិច​​តួច​​​ទៅ​វិញ ស្រាប់តែ​ប្រពន្ធ​ទាញ​កាំបិត​ចិតបន្លែ ស្ទុះ​មក​ចាប់​ក្របួច​សក់​ក្បាល​គាត់​ផ្ងើយឡើង​​លើ រួច​អា​.​ក​គាត់​ទាំង​កំរោល​តែ​ម្ដង​ ។

គាត់​ថ្ងូរ​បណ្ដើរ​​និយាយ​ប្រាប់​ស​មត្ថកិច្ច​បណ្ដើរ​ថា ពេល​នោះ​គាត់​ផ្ទុះ​​កំហឹង​យ៉ាង​ខ្លាំង ទ្រាំ​មិន​បាន ​ក៏​ស្ទុះ​ទៅ​ទាញ​កូនកាំបិត​​ចាក់​ទៅ​លើ​ប្រពន្ធ​វិញ​ ត្រូវ​ចំពោះ​កប់​មួយ​កាំបិត ក៏​ប្រតាយប្រតប់​គ្នា រហូត​ប្រពន្ធ​គាត់​ដួល​ស្លាប់​តែ​ម្ដង ​។

ក្រោយ​ពី​ឃើញ​ប្រពន្ធ​ស្លាប់ គាត់​ហាក់​​តូចចិត្ត​អំពី​រឿង​នេះ ក៏​ចាក់​ពោះ​ខ្លួនឯង និង​វះ​ថែម​ទៀត ​ក្នុង​បំណង​សម្លាប់​ខ្លួន​ដែរ តែ​កូនស្រី និង​អ្នក​ភូមិ​ចូល​មក​ជួយ​ទាន់​ ។ គាត់​បាន​បញ្ជាក់​ថា កន្លង​មក​ ប្រពន្ធ​​​គាត់ តែង​មាន​ច​រិ​ក​កាចឆ្នាស់​ ប្រើ​ហិង្សា​មក​លើ​គាត់​រាល់​​លើក តែ​គាត់​មិន​ដែល​តបត​ទេ​ ។ សូ​ម្បី​កូនចៅ និង​អ្នក​ជិតខាង​និយាយ​ណែនាំ​យ៉ាងណា​ ក៏​មិន​ស្ដាប់​ដែរ ​។ លុះ​នៅ​ថ្ងៃ​កើត​ហេតុ​​ចុង​ក្រោយ​នេះ ដោយសារ​ទ្រាំ​នឹង​ទ​ង្វើ​ប្រពន្ធ​មិន​បាន ទើប​គាត់​ផ្ទុះ​កំហឹង ​រហូត​ជ្រុលដៃ​ចាក់​សម្លាប់​ប្រពន្ធ​បែប​នេះ​ទៅ​ ។

ជុំវិញ​ករណី​នេះ លោក​ឧត្ដមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ដែរ​ថា អំពើ​ហិ​ង្សា​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រួសារ​ខាងលើ​នេះ ពិតជា​ផ្ដើម​ចេញពី​ទំនាស់​ក្នុង​គ្រួសារ​ ដូច​ការ​លើក​ឡើង​របស់​ជនសង្ស័យ​មែន​។

លោកស្នងការ​រង​បាន​បន្ត​ថា សូ​ម្បី​តែ​កូនចៅ​ក្នុង​ក្រុម​គ្រួសារ​រង​គ្រោះ និង​អ្នក​ភូមិ​ក៏​បាន​អះអាង​បែប​នេះ​ដែរ​ ។ ប៉ុន្តែ​យ៉ាងណា​ក៏​បុរស​ជា​ប្ដី​ត្រូវតែ​​មានទោស​ដែរ ព្រោះតែ​គាត់​មិន​អាច​ទប់​កំហឹង​បាន រហូត​ឈាន​ដល់​ការ​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ ។ លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ពេល​នេះ​ឈ្មោះ​តាំង ជី ដែល​រង​របួស​កំពុង​សំ​រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​កូនស្រី​ជា​អ្នក​ថែទាំ​ផ្ទាល់ និង​ក្រោម​ការ​ឃ្លាំមើល​ជា​ប្រចាំ​របស់​សមត្ថកិច្ច​ ។ បុរស​នេះ ​នឹង​ត្រូវ​សមត្ថកិច្ច​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ក្រោយ​ពេល​គាត់​ជា​សះស្បើយ​ពី​ជំងឺ​ ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្តៅ! ក្តៅ! ដំណើរឿងធ្វើឱ្យតាយាយ​ចាក់សម្លាប់គ្នាផ្អើល​ក្រុងបាត់ដំបង

ក្តៅ! ក្តៅ! ដំណើរឿងធ្វើឱ្យតាយាយ​ចាក់សម្លាប់គ្នាផ្អើល​ក្រុងបាត់ដំបង

ក្តៅ! ក្តៅ! ដំណើរឿងធ្វើឱ្យតាយាយ​ចាក់សម្លាប់គ្នាផ្អើល​ក្រុងបាត់ដំបង

ក្តៅ! ក្តៅ! ដំណើរឿងធ្វើឱ្យតាយាយ​ចាក់សម្លាប់គ្នាផ្អើល​ក្រុងបាត់ដំបង